• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៤ ព្រឹក

យានយន្ត3គ្រឿងត្រូវបានផាកពិន័យខណ: មនុស្សស្លាប់ 6 នាក់និងរបួស18 នាក់ក្នុងករ ណីគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ÷បើតាមឧត្តមសេនីយ៍ឯកឆាយគឹមខឿនអគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គ ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងនៅល្ងាចថ្ងៃទី3ខែសីហាឆ្នាំ2023នេះថា÷យ៉ាង ហោចណាស់មានយានយន្តសរុបចំនួន3 គ្រឿងទៀតត្រូវបាននគរបាលទូទាំងប្រ ទេសត្រួតពិនិត្យនិងផាកពិន័យនៅថ្ងៃទី3 ខែសីហានេះក្នុងនោះមានម៉ូតូ0គ្រឿងនិងរថយន្ត3គ្រឿងខណ:មនុស្សស្លាប់ 6 នាក់និងរបួស18នាក់ក្នុងករណីគ្រោះថ្នាក់ចរា ចរណ៍ទូទាំងប្រទេស។ លោកឧត្តមសេនីយឯកឆាយគឹមខឿនបានគូសបញ្ជាក់ថាកម្លាំងនគរបាលចរាចរទូទាំងប្រទេសនាថ្ងៃនេះបានត្រួតពិនិត្យនិងផាកពិ ន័យសរុបចំនួន 20 គ្រឿងក្នុងនោះមានម៉ូតូ0គ្រឿងនិងរថយន្តគ្រប់ប្រភេទ 20 គ្រឿង។ចំពោះបទល្មើសដែលត្រូវបានកត់ សម្គាល់សម្រាប់ម៉ូតូគ្មានបទល្មើស។ដោយ ឡែករថយន្តរួមមាន÷អត់ប័ណ្ណបើកបរ, ឆៀកនិងល្មើសសញ្ញាជាដើម។ ជាមួយគ្នានេះលោកអ្នកនាំពាក្យរូបនេះក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយ:ពេលកន្លងមកនេះជា ពិសេសកោតសរសើរនិងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ គួរជម្រាបដែរថាករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាសម្រាប់ថ្ងៃទី 3 ខែសីហានេះដែរបានកើនឡើងចំនួន 12 លើកក្នុងនោះអ្នកស្លាប់ចំនួន 6នាក់របួសចំនួន18នាក់(របួសធ្ងន់ចំនួន11នាក់)។រយ:ពេល3ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរ ណ៍ចំនួន33លើកបណ្តាលឲ្យមនុស្សស្លាប់ 11នាក់របួស48នាក់(របួសធ្ងន់28នាក់)៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ