• ច័ន្ទ ២៩ មេសា ២០២៤ ០២:០១ ព្រឹក

អ្នកវិនិយោគកូរ៉េ គ្រោងបង្កើតរោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទី នៅកម្ពុជា សម្រាប់នាំចេញ

តំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ គ្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ ថ្លែងនៅក្នុងជំនួបជាមួយមន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី ០៣ សីហា តំណាងសមាគមធន ធានកសិ -ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) ដែលដឹក នាំដោយលោកបណ្ឌិត Heo Jang ប្រធានគម្រោង បានលើកឡើងអំពីបំណងក្នុងការចូល រួមលើកកម្ពស់ វិស័យ ស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថា កន្លងមកស្វាយចន្ទីភាគច្រើន ត្រូវបាននាំចេញទៅក្រៅប្រទេស ដោយមិន ទាន់ បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ លោកថា សមាគមធនធានកសិ -ឧស្សាហកម្មកូរ៉េនៅ ក្រៅប្រទេស របស់ កូរ៉េមានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោង អភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែម

លើចន្ទីកម្ពុជាក្នុងការនាំចេញ ទៅទីផ្សារពិភពលោក។ ឆ្លើយតបនឹងបំណងនេះ លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ដ៏មានសារៈ សំខាន់នេះ ស្របតាមការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។ លើសពីនេះទៀត លោកក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយ និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគ លើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន ដោយសារប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ០% ក្នុងនោះ ក៏មានគ្រាប់ ស្វាយ ចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ សូមបញ្ជាក់ថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ទើបទទួលបានការអនុម័ត ពីកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី កម្ពុជា-កូរ៉េ ដែលបានចូលជាធរមានកាលពីចុងឆ្នាំ២០២២៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ