• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២០ ព្រឹក

បង្រ្កាបទីតាំងទទួលផលចោរកម្ម ១កន្លែង ស្ថិតក្នុងភូមិ​ត្រពាំងស្មាច់ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​

ខេត្ត​ពោធិ៍សាត់​៖ តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាល ខេត្ត​ពោធិ៍សាត់បានអោយដឹងថា៖ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង៦:០០នាទី កម្លាំងអន្តរាគមន៍ ផែនការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដឹកនាំដោយ លោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចុះបង្រ្កាបទីតាំងទទួលផលចោរកម្ម ១កន្លែង ស្ថិតក្នុងភូមិ​ត្រពាំងស្មាច់ ឃុំ​ក្បាល​ត្រាច​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​។ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ប្រុស៖

១.ជនសង្ស័យឈ្មោះ ជ វ ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងស្មាច ឃុំក្បាលត្រាច​ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ម្ចាស់ផ្ទះ)។ ២.ជនសង្ស័យឈ្មោះ ម បស ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំពោះវត្ថុតាងដកហូតរួមមាន: ១. ម៉ូតូសង់ C125 ពណ៌ខ្មៅគ្មានស្លាកលេខចំនួន ៤គ្រឿង ២.ស្លាកលេខម៉ូតូចំនួន 41សន្លឹក ៣.សំភារៈបំបែកចេញពីគ្រឿងម៉ូតូមួយចំនួន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ