• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៤ ព្រឹក

ឃាត់ខ្លួនជនសង្សយ័ចំនួន៥នាក់ប្រុស ពីបទចោរកម្ម (លួចម៉ូតូ)

តាមប្រភពព័ត៌មានពីផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា នៅថ្ងៃទី២ខែកក្ដដា ឆ្នាំ២០២៣ វេលាម៉ោង២១:១៨ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងវែង បានឃាត់ខ្លួនជនសង្សយ័ចំនួន៥នាក់ប្រុស ពីបទចោរកម្ម (លួចម៉ូតូ)។ ជនសង្ស័យទាំង៥នាក់នោះមានឈ្មោះ ១.ជយ័ តុលា ហៅខ្លា ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ (អ្នកចូលរួមធ្វើសកម្មភាព)។ ២.ឡេង សុីនវិនយ័ អាយុ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ 3-ណន សុីនិត អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ២ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីម៉ា ។ 4-សុខ ណា ហៅ ណាង អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិ២ សង្កាត់ដង់ទង ក្រុងខេមរភូមិន្ទ ។

5-នួន សុខា អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ។ ករណី លួច ម៉ូតូ ជនរងគ្រោះ ឈ្មោះ ងាម ស្រីទុន ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ កម្មការនីកាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៣វេលាម៉ោង២:២០នាទីយប់នៅចំនុចមុខបន្ទប់ជួល ស្ថិតក្នុងភូមិ ០១ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទ ។ ចំពោះវត្ថុតាងដកហូតរួមមាន៖ -ម៉ូតូ ០២គ្រឿង -ម៉ាក ហុងដាឌ្រីម សេរីឆ្នាំ០៨ ពណ៍ខ្មៅ -ម៉ាក wave RSX ពណ៍ក្រហម និងឧបករណ៍សម្រាប់ធ្វើសកម្មភាពមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅផែនការងារព្រហ្មទណ្ឌចាត់ការបន្ត។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ