• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤៥ ព្រឹក

នគរបាលឃាត់ខ្លួនជនសង្ស័យប្រុសស្រី០៩ នាក់បញ្ជូនទៅតុលាការ ពាក់ពន្ធ័ករណីលួចម៉ូតូប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: ជនសង្ស័យប្រុស-ស្រីចំនួន០៩នាក់ ត្រូវបានកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើកប្រតិបត្តិការស្រាវជ្រាវ និងបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ពន្ធ័ករណីលួចម៉ូតូប្រជាពលរដ្ឋ នៅក្នុងភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត នៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០២២នេះ ជនសង្ស័យទាំងនោះត្រូវបាន បញ្ជូនទៅការិយានគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យគឺសមត្ថកិច្ចយើងធ្វើឡើង បន្ទាប់ពីមានពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ ឈិន ហ៊ុន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត បានមកប្តឹងថា កាលពីវេលាម៉ោង១:៣០នាទី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មនុស្សប្រុសអាយុប្រហែល១៥ទៅ១៦ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ហើយបានជិះរត់គេចខ្លួនបាត់ គាត់បានព្យាយាមរត់តាមចាប់ដែរតែតាមមិនទាន់។

លោកវរសេនីយ៍ឯក សៅ សារឿន បានបន្តថា ដោយមានការចង្អុលបង្ហាញ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលការងារព្រហ្មទ័ណ្ឌ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឃាត់បានជនសង្ស័យជាបន្តបន្ទាប់ចំនួន០៩នាក់ ក្នុងនោះ២នាក់ជានារី នៅក្នុងបន្ទប់ជួលមួយកន្លែង នៅម្តុំផ្លូវស្តង់តាងួន ក្នុងភូមិបាលិលេយ្យ២ និងដកហូតម៉ូតូ០១គ្រឿង ម៉ូតូម៉ាកហុងដាហ្សូម័រអ៊ិច ពណ៍ស-ទឹកក្រូច ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GJ-1484 លេខតួ៥១០៩៥០០ លេខម៉ាស៊ីន ៣១០៩៥០០។លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំងតត្រូវបានសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ