• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៤៣ ព្រឹក

ថ្ងៃទី 3 សីហាផ្លូវក្រវាត់ក្រុងទី3នៅរាជធានីភ្នំពេញនឹងសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការឮ

ភ្នំពេញ÷ផ្លូវក្រវាត់ក្រុងថ្មីមួយទៀតមានប្រវែងជាង50គីឡូម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ1ទៅកាន់ផ្លូវជាតិលេខ4បានសាងសង់រួចរាល់ជាស្ថាពរគ្រោងសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី3ខែសីហាឆ្នាំ 2023ក្រោមវត្តមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជា។ អាជ្ញាធរខេត្តកណ្តាលប្រកាសបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់នៅលើកំណាត់ផ្លូវជាតិលេខ1ចាប់ពីចំណុចផ្លូវបំបែកផ្លូវ21បេរាជធានីភ្នំពេញដល់គីឡូម៉ែត្រ30-140ឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាលចាប់ពីម៉ោង3រំលងអធ្រាត្ររហូតដល់ម៉ោង 1រសៀលថ្ងៃទី3ខែសីហាឆ្នាំ2023។ ទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួង សាធារណការធ្លាប់បានលើកឡើងថាផ្លូវក្រវាត់ក្រុងទី3ជាផ្លូវដ៏សំខាន់ក្នុងការកាត់ បន្ថយការកកស្ទះចរាចរណ៍នៅក្នុងក្រុងភ្នំ ពេញជាពិសេសអ្នកធ្វើដំណើរពីខេត្តមួយទៅខេត្តមួយដោយមិនចាំបាច់ឆ្លងកាត់ក្រុង ភ្នំពេញក៏ដូចជាការសម្រួលការដឹកជញ្ជូន ផងដែរ។មិនតែប៉ុណ្ណោះការសាងសង់ក្រ វាត់ក្រុងនេះក៏បានផ្តល់ឱកាសដល់អ្នកវិនិយោគថ្មីៗមកធ្វើការអភិវឌ្ឍក្នុងគម្រោងនេះដូចជា÷ការសាងសង់បុរីជាដើម។ បើតាមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើននៅក្បែរៗគម្រោងផ្លូវទី3បានយកចំណុចនេះធ្វើជាការឃោសនាដើម្បីលក់គម្រោងរបស់ខ្លួនទៅកាន់អតិថិជនជាក់ស្តែងនៅក្បែរៗផ្លូវក្រវាត់ក្រុងទី3នេះមានគម្រោងអភិវឌ្ឍន៍លំនៅឋានកាន់តែច្រើនចាប់ផ្តើមលេចរូបរាងឡើងបន្តបន្ទាប់គ្នា។

លោកឧកញ៉ាចេងខេងប្រធានប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលន វត្ថុកម្ពុជាបានអះអាងថាការពង្រីកផ្លូវក្រវាត់ ក្រុងកាន់តែច្រើននេះមិនត្រឹមតែអាចប ញ្ចៀសការកកស្ទះចរាចរណ៍កណ្តាលក្រុងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយជំរុញសន្ទុះនៃចរន្តកំណើនសេដ្ឋកិច្ចតាមរយ:ភាពងាយ ស្រួលក្នុងការដឹកជញ្ជូននិងការបង្កើនសក្តានុពលវិនិយោគនៅតាមតំបន់ជាយក្រុងផងដែរ។ជាក់ស្តែងលោកថាវាក៏នឹងជួយជំរុញឲ្យវិស័យអចលនទ្រព្យកាន់តែមានសកម្ម ភាពអភិវឌ្ឍន៍កើនឡើងទាំងសំណង់លំនៅ ឋាន,ឃ្លាំង,អគារពាណិជ្ជកម្មនិងតម្លៃក៏ល្អដូចគ្នាដែរ។ បើតាមឯកសាររបស់អាជ្ញាធររាជធានីភ្នំ ពេញបានបង្ហាញថាបច្ចុប្បន្នរាជធានីភ្នំពេញមានផ្លូវក្រវាត់ក្រុងចំនួន3ខ្សែហើយក្នុងនោះផ្លូវក្រវាត់ក្រុងទី1បានសាងសង់ឡើងតាំងពីសម័យសង្គមរាស្ត្រនិយមនៅក្នុងទីតាំងខណ្ឌចំនួន4មានខណ្ឌដូនពេញ,ខណ្ឌ7មក រា,ខណ្ឌចំការមននិងខណ្ឌទួលគោក។ផ្លូវនេះតភ្ជាប់ពីគីឡូម៉ែត្រលេខ9(ផ្លូវជាតិលេខ 5)ភ្ជាប់ផ្លូវជាសុផារ៉ានិងផ្លូវ598ត្រឡោកបែកទៅផ្លូវ271រហូតដល់គល់ស្ពានច្បារ អំពៅតភ្ជាប់ជាមួយផ្លូវជាតិលេខ1។ ដោយឡែកផ្លូវក្រវាត់ក្រុងទី 2 បានសាង សង់កាលពីឆ្នាំ2016ដោយមាន2កំណាត់ប្រវែងសរុបជាង27គីឡូម៉ែត្រ។កំណាត់ទី1មានប្រវែង10គីឡូម៉ែត្រចំណាយថវិកាសាងសង់ប្រមាណជាង10លានដុល្លារអាមេរិកក្រោមជំនួយហិរញ្ញប្បទានពីសាធារណរដ្ឋវៀតណាមតភ្ជាប់ពីផ្លូវទំនប់កប់ស្រូវ(ឬផ្លូវ120K)ឆ្ពោះទៅកាន់មហាវិថីសហព័ន្ធរុស្ស៊ី។

កំណាត់ទី2ប្រវែង17 គីឡូម៉ែតតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី(ត្រង់ស្តុបផ្សារដីហុយ)ទៅផ្លូវលេខ 1019កាត់តាមផ្លូវណ័រប៊្រីតផ្លូវទ្រុងមាន់,ផ្លូវមុខរោងចក្រអគ្គិ សនី,,ផ្លូវមុខសហគមន៍អន្លង់គង,ផ្លូវទំនប់ ៧មករា,ផ្លូវ 60 ម៉ែត្រហៅមហាវិថីតេជោតភ្ជាប់ទៅផ្លូវជាតិលេខ 2 ត្រង់ចំណុចគល់ស្ពានព្រែកហូរផ្នែកខាងជើងភ្ជាប់ស្ពានព្រែកសំរោងតាខ្មៅ។កំណាត់ផ្លូវនេះចំណាយថវិកាសាងសង់ជិត62លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិនរួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជានិងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ2019។ ចំណែកផ្លូវក្រវាត់ក្រុងទី 3 ជាខ្សែផ្លូវថ្មីដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជាដោយចាប់ពីស្ពានព្រែកព្នៅនៅផ្លូវជាតិលេខ 5 ឆ្លងមកផ្លូវជាតិលេខ 4ភ្ជាប់មកផ្លូវជាតិលេខ 3 ផ្លូវជាតិលេខ 2ផ្លូវជាតិលេខ 21

និងផ្លូវជាតិលេខ 1 ភ្ជាប់មកកំពង់ផែភ្នំពេញ ថ្មីមានទំហំទទឹងផ្លូវរហូតដល់ 27 ម៉ែត្រស ម្រាប់ទីប្រជុំជនក្រៅពីប្រជុំជនវិញមានទំហំទទឹងផ្លូវ 25 ម៉ែត្រសាងសង់ឡើងក្រោមឥណទានសប្បទានពីរដ្ឋាភិបាលចិនប្រមា ណ273 លានដុល្លារអាមេរិក។ ក្រៅពីផ្លូវក្រវ៉ាត់ក្រុងទាំង3ខ្សែរាជរដ្ឋាភិបាលបានដាក់ផែនការក្នុងការស្ថាបនាផ្លូវក្រវ៉ាត់ក្រុងទី 4 ដែលបានសិក្សាចប់រួចរាល់។ផ្លូវក្រវ៉ាត់ក្រុងទី 4 មានប្រវែង 195 គីឡូម៉ែត្រឆ្លង កាត់ខេត្តចំនួន 4 គឺខេត្តកំពង់ស្ពឺ,តាកែវកណ្ដាលនិងខេត្តព្រៃវែងដោយកាត់ខេត្តកំពង់ស្ពឺចំនួន 3 ស្រុក,ខេត្តតាកែវចំនួន1 ស្រុក,ខេត្តកណ្ដាល 8 ស្រុកនិងខេត្តព្រៃវែង 2ស្រុក។គម្រោងស្ថាបនាផ្លូវក្រវាត់ក្រុងទី 4 នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ផ្លូវជាតិផ្សេងៗនិងទៅកាន់ព្រំដែនប្រទេសវៀត ណាម,ប្រទេសថៃបានកាន់តែលឿនចំ ណេញពេលវេលាកាត់បន្ថយការចំណាយបានមួយកម្រិតទៀត៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ