• ច័ន្ទ ២៩ មេសា ២០២៤ ១២:១១ ល្ងាច

កម្ពុជាគ្រោងនាំចេញជ្រូករស់ទៅកាន់ប្រ ទេសវៀតណាម

ភ្នំពេញ÷ដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារក្រៅប្រទេសកម្ពុជាកំពុងគិតគូរជំរុញការនាំ ចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាមខណ:ទីផ្សារនៅប្រទេសនោះបានកំពុងងើបឡើងដែលនឹងជួយរក្សាស្ថិរភាពតម្លៃជ្រូករស់ក្នុងស្រុកដែលកំពុងស្រុតចុះ។នេះបើយោងតាមការបញ្ជាក់ពីលោកស៊្រុនពៅប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកនៅកម្ពុជាបានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី2ខែសី ហាឆ្នាំ 2023។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូករូបនេះបានលើកឡើងថាជុំវិញការផ្គត់ផ្គង់ជ្រូករស់និងសាច់ជ្រូកនៅលើទីផ្សារនាប៉ុន្មានឆ្នាំចុង ក្រោយផលិតកម្មចិញ្ចឹមជ្រូកនៅកម្ពុជាបានឆ្លើយតបតាមតម្រូវការទីផ្សារបានគ្រប់គ្រាន់ដោយកម្ពុជាលែងមានការនាំជ្រូករស់ចូលពីប្រទេសជិតខាងទៀតហើយស្របពេលការចិញ្ចឹមជ្រូកក្នុងស្រុកមានការរីកចម្រើននិងមានកសិដ្ឋានតូច-ធំជាច្រើនបានដំណើរការលើផលិតកម្មផ្នែកនេះ។ លោកស៊្រុនពៅបានបន្តថាចំណែកតម្លៃលក់វិញសម្រាប់ទីផ្សារក្នុងស្រុកតម្លៃជ្រូករស់នាពេលកន្លងមកបានហក់ឡើងដល់9300 រៀលក្នុង1គីឡូក្រាមតែមកដល់បច្ចុប្បន្នតម្លៃនេះបានធ្លាក់ចុះព្រោះនៅក្នុងរដូវវស្សាប្រជា ពលរដ្ឋមួយចំនួនធំជាពិសេសប្រជាពលរដ្ឋនៅតាមជនបទពួកគាត់អាចរកត្រីសាច់សម្រាប់ផ្គត់ផ្គង់ការហូបចុកបានមួយចំនួនធំ។

សមាគមបានសង្កេតថាតម្លៃជ្រូករស់នៅប្រទេសវៀតណាមកំពុងមានសន្ទុះងើប ឡើងក្នុងនោះដើម្បីជួយដល់កសិករបច្ចុ ប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធកំពុងជួយសម្រួលលើបញ្ហាទាំងនេះដើម្បីជំរុញការ នាំចេញជ្រូករស់ទៅកាន់ប្រទេសវៀត ណាម។ ប្រធានសមាគមរូបនេះបានគូសបញ្ជាក់ថាជុំវិញការនាំចេញជ្រូករស់ទៅប្រទេសវៀត ណាមនេះដែរកាលពីពេលថ្មីៗនេះកសិករអ្នកចិញ្ចឹមជ្រូកក៏ដូចប្រជាពលរដ្ឋមួយចំនួនមានការយល់ច្រឡំអំពីការនាំជ្រូកពីប្រទេស ជិតខាងចូលមកកម្ពុជា។ចំពោះបញ្ហាទាំង នេះគឺក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាគឺបានអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញជ្រូកពីប្រ ទេសថៃឆ្លងកាត់ប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាមដោយមិនមែននាំចូលទី ផ្សារកម្ពុជានោះទេ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ