• ច័ន្ទ ២៩ មេសា ២០២៤ ១១:២៨ ព្រឹក

ចុងឆ្នាំនេះកម្ពុជានឹងដំណើរការយន្តហោះដែលចុះចតលើផ្ទៃទឹក

ខេត្តព្រះសីហនុ÷ក្រុមហ៊ុនSamra Seaplaneបានបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើសេវាកម្មហោះហើរពីដីគោកទៅដីកោះតាមរយ:យន្តហោះដែលអាចចុះចតលើផ្ទៃទឹក។នេះក៏ដោយសារតែប្រទេសជាតិរបស់យើងមានសន្តិភាពទើបអ្នកវិនិយោគ ទុនមករកស៊ីនៅកម្ពុជា។ សូមបញ្ជាក់ថា:ក្រុមហ៊ុនSamra Seaplaneបានបញ្ជាក់ថានៅចុងឆ្នាំ 2023 ក្រុមហ៊ុននឹងនាំចូលយន្តហោះលើ ទឹកនិងសាកល្បងឲ្យដំណើរការហោះហើរ ពីខេត្តសៀមរាបទៅព្រះសីហនុនិងភ្នំពេញ ទៅព្រះសីហនុដែលអាចចុះចតនៅលើកោះសង្សារ,កក្របី,សណ្ឋាគារRoyal Sand។ល។ កាលពីព្រឹកថ្ងៃទី 1 ខែសីហាឆ្នាំ 2023 ក្រុម ហ៊ុនSamra Seaplaneបានជួបពិភាក្សា ជាមួយអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិលោកជុកជំនោរអំពីគម្រោងមួយនេះ។

តាមរយ:គម្រោងមួយនេះនឹងអាចផ្តល់ភាពងាយស្រួលនិងឆាប់រហ័សសម្រាប់ការធ្វើដំ ណើររបស់ទេសចរទៅកាន់គោលដៅរមណី យដ្ឋានប្រណីតសំខាន់ៗនៅកម្ពុជាជាពិ សេសតំបន់មាត់សមុទ្រ។ បើតាមក្រសួងទេសចរណ៍ក្រុមហ៊ុនកំពុងសហការជាមួយរដ្ឋលេខាធិការអាកាសចរស៊ីវិលដើម្បីចុះបញ្ជីហោះហើរជាផ្លូវការនិងសិក្សាពីលក្ខណៈបច្ចេកទេសនិងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរបន្ថែមទៀត។

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍និងសហ ប្រតិបត្តិការអន្តរជាតិលោកជុកជំនោរបានលើកឡើងថាតាមរយៈកិច្ចសហប្រតិបត្តិការនេះនឹងចូលរួមចំណែកបន្ថែមទៀតដល់ការ អភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាផ្ដល់ភាពងាយស្រួលផាសុកភាពកាត់បន្ថយពេលវេ លានិងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា។ លោកជុកជំនោរបានស្នើឲ្យក្រុមហ៊ុនគិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេង ទៀតដូចជាខេត្តមណ្ឌលគិរីនិងតំបន់មេគង្គលើដែលមានគោលដៅសកម្មភាពនេះក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍រួចជាស្រេច។ ភាពរីកចម្រើននៅប្រទេសកម្ពុជាលើវិស័យទេសចរណ៍ការវិនិយោគក៏ដូចជាគម្រោងធំៗជាច្រើនបាននឹងបន្តបណ្តាក់ទុនរកស៊ីនៅក្នុងប្រទេសជាតិយើងជាផលចំណេញមួយយ៉ាងខ្លាំងក្នុងការស្រូបយកកម្លាំងពលកម្មប្រជាពលរដ្ឋក្នុងស្រុកមានការងារធ្វើដោះស្រាយជីវភាពគ្រួសារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ