• ច័ន្ទ ២៩ មេសា ២០២៤ ១១:០១ ព្រឹក

ស្លាប់2នាក់និងរបួស4នាក់ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី 31 ខែកក្កដាឆ្នាំ 2023 នេះបណ្ដាលឲ្យមនុស្សស្លាប់2នាក់របួសធ្ងន់ 4 នាក់និងស្រាល0នាក់។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយករដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុប 6 នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 7 លើកមានកត្តាលឿន3លើកមិនគោរពសិទ្ធិ2លើកមិនប្រកាន់ស្តាំ1លើកនិងកត្តាអាកាសធាតុ1លើក។ ជាមួយគ្នានោះនាយកដ្ឋាននគរបាលចរា ចរណ៍អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់គ្នាចូលរួមគោរពច្បាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ណាមួយជាយថាហេតុនិងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ