• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៤៨ ព្រឹក

លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16 លាននាក់ 95,65%

ភ្នំពេញ÷ក្រសួងសុខាភិបាលបានបញ្ជាក់ ឲ្យដឹងថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-19នៅកម្ពុជាគិតត្រឹមថ្ងៃទី 31 ខែកក្កដាឆ្នាំ 2023÷ -លើប្រជាជនអាយុពី18 ឆ្នាំឡើងមាន 103 ,99%ឍធៀបជាមួយចំនួនប្រជាជនគោលដៅ 10 លាននាក់ -លើកុមារ-យុវវ័យអាយុ12 ឆ្នាំទៅក្រោម 18 ឆ្នាំមាន 101,37%ធៀបជាមួយចំនួនប្រជា ជនគោលដៅ1,827,348 នាក់ -លើកុមារអាយុពី 6 ឆ្នាំដល់ក្រោម 12 ឆ្នាំមាន 110,99% ធៀបជាមួយនឹងប្រជាជនគោលដៅ1,897,382 នាក់ -លើកុមារអាយុ 5 ឆ្នាំមាន 143,40% ធៀបជាមួយនឹងប្រជាជនគោលដៅ304, 317 នាក់ -លើកុមារអាយុ 3 ឆ្នាំដល់ក្រោម 5 ឆ្នាំមាន 83,70%ធៀបជាមួយនឹងប្រជាជនគោល ដៅ 610,730 នាក -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រ ជាជនសរុប 16 លាននាក់មាន 95,65% ក្រសួងសុខាភិបាលនៅថ្ងៃទី 1 ខែសីហាឆ្នាំ 2023 នេះបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថាមិនមានអ្នកឆ្លងជំងឺកូវីដ-19 នោះទេខណៈអ្នកជាសះស្បើយក៏គ្មានដែរ។ សូមជម្រាបថាគិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី 1 ខែសីហាឆ្នាំ 2023 កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-19សរុបចំនួន 138,937 នាក់អ្នកជាសះស្បើយសរុបចំនួន135,881នាក់ស្លាប់សរុបចំនួន 3,056 នាក់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ