• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៨ ព្រឹក

ចាប់ពីថ្ងៃទី 1- 10 ខែសីហានេះសាំងធម្មតាឡើងថ្លៃ 400 រៀលត្រូវលក់តម្លៃ4.450 រៀលខណៈម៉ាស៊ូតឡើងថ្លៃ450រៀលត្រូវ លក់ 4.450 រៀលក្នុង1លីត្រ

ភ្នំពេញ÷តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី1ខែសីហាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍នានានៅកម្ពុជាគិតចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 10ខែសីហាឆ្នាំ2023នេះសាំងឡើងថ្លៃ400រៀលខណ:ប្រេងម៉ាស៊ូតឡើងថ្លៃ450រៀល។ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ4.550រៀលនិងម៉ាស៊ូតត្រូវ លក់4.450រៀលក្នុង1លីត្រ។ ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងបានបញ្ជាក់បន្ថែមថាផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 10 ខែសីហាឆ្នាំ2023នឹងត្រូវលក់4.818 រៀលក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតាEA92និង4.718 រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50។ សូមជម្រាបថាពាក់ព័ន្ធនឹងបញ្ហាប្រេងឡើង ថ្លៃខាងលើនេះដើម្បីជួយសម្រួលដល់ជីវ ភាពរបស់ប្រជាជននិងដោយមានការរួម ចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេ ចតេជោហ៊ុនសែននៅតែបន្តិងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធន:នៅកម្ពុជាចំនួន4សេនដុល្លារដដែលនៅក្នុង1លីត្រផងដែរ។ ដូច្នេះថ្លៃលក់រាយនៅកម្ពុជាក្នុងរយៈពេលដូចគ្នាខាងលើសម្រាប់ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជាក្នុងតម្លៃ 4.550 រៀលក្នុង1លីត្រនិងប្រេង ម៉ាស៊ូត4.450 រៀលនៅដដែលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូតDO50ppm៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ