• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០០ ល្ងាច

រយៈពេល៧ខែ ភ្ញៀវទេសចរទស្សនាក្នុងតំបន់អង្គរ សម្រាប់ឆ្នាំ២០២៣ ជាង២លាន៦៤ម៉ឺននាក់

មន្ដ្រីជំនាញផ្នែទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា លំហូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានទៅទស្សនារមណីយដ្ឋានអង្ករ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ មាន ចំនួនជាង២លាន ៦៤ម៉ឺន៣ពាន់នាក់ មានការកើនឡើងគួរឱ្យកត់សំគាល់ជាងឆ្នា២០២២ បើប្រៀបធៀប និងរយៈពេលដូចគ្នា។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរ និងសារមន្ទីរ បទកដ្ឋានបេតិកភណ្ឌ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍នៅថ្ងៃទី០១ខែសីហា ឆ្នាំ២០២៣នេះថា ក្នុងចំណោមភ្ញៀវទសចរជាតិ និងអន្ដរជាតិជាង៦៤ម៉ឺន៣ពាន់នោះ មាន លំហូរភ្ញៀវទេសចរខ្មែរ ចំនួន២លាន ២០ម៉ឺន៣ ៦៩៦ នាក់ និងភ្ញៀវទេសចរអន្ដរជាតិទិញ សំបុត្រ ចូលទស្សនាអង្គរ មាន៤៣ម៉ឺន៩ ៣៦៥នាក់ ខណៈដែលឆ្នាំ២០២២កន្លងមក មានភ្ញៀវបរទេសមក

ទស្សនា តំបន់អង្គរត្រឹមតែ៨ម៉ឺន៣៨៥៤ ប៉ុណ្ណោះ។ លោក បានបន្ដថា ក្នុងរយៈពេល៧ខែ ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២៣នេះ មានអ្នកទេសចរសរុបចំនួន២លាន ៦៤ម៉ឺន៣ ០៦១ នាក់។លោក បានបន្ដថា ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ភ្ញៀវទេសចរអាចនឹងកើនឡើង ខណៈដែលរាជរដ្ឋាភិបាល បើឱ្យដំណើរការ ព្រលានយន្ដហោះអន្ដរជាតិសៀមរាបអង្គរនៅពាក់កណ្ដាលខែតុលាខាងមុខ។ ពាក់ព័ន្ធនឹងចំនួនភ្ញៀវ យើងសង្ឃឹមថា នឹងមានការកើនឡើងនៅក្នុងខែ៩ រហូតដល់ចុងខែធ្នូ អត្រាចំនួនភ្ញៀវមានការកើនឡើងនូវភ្ញៀវទេសចរអន្ដរជាតិព្រោះបើយើងប្រៀបធៀបភ្ញៀវទេសចរ៧ខែកាលពីឆ្នាំ២០២២ កន្លងមក មានតែ៨ម៉ឺននាក់ជាង ដល់ឥឡូវនៅឆ្នាំ២០២៣ មានរហូតជិតទៅ ដល់៤៤ម៉ឺននាក់ មានការកើនឡើងប្រហែលជាង៤រយភាគរយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានគ្រឹះស្ថានអង្គរ បានបង្ហាញថា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ចំនួន ភ្ញៀវចរបរទេស និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ

មាន ចំនួន៥ម៉ឺន៣៥៩៦នាក់ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២២ កើនឡើងជាង១២៤ភាគរយ។ ចំណូលថវិកា២លាន៤៣ម៉ឺន៩៩២៧ដុល្លា បើបរៀបធៀបនឹងឆ្នាំ២០២២ កើនឡើងជាង ១៥៤ភាគរយ។ ចំណូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ខែកក្កដា ឆ្នាំ២០២៣ ចំនួន១០ម៉ឺ៧១៩២ដុល្លារ។ សេចក្ដីប្រកាសដដែល បានបន្ថែមថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ចំណូលពីការលក់សំបុត្រ ចូលទស្សនាអង្គរ សម្រាប់ភ្ញៀវទេសចរអន្ដរជាតិ មានចំនួន២០លាន ៣១ម៉ឺន ៧៣៤៥ដុល្លារ កើនឡើងជាង៥រយភាគរយក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២២កន្លងមក ខណៈដែលភ្ញៀវទេសចរអន្ដរជាតិទិញ សំបុត្រមានចំនួន៤៣ម៉ឺន៩៣៦៥នាក់ កើនឡើងជាងឆ្នាំ២០២២ជាង៤រយភាគរយក្នុងរយៈពេល៧ខែនេះ។ សេចក្ដីប្រកាសព័ត៌មាន បានបន្ដថា ចំណូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា រយៈពេល៧ខែក្នុង ឆ្នាំ២០២៣មាន ចំនួន៨៧ម៉ឺ៨៧៣០ដុល្លារ។ចំណូលពីការលក់បណ្ណនៅប្រាសាទកោះកែរ សម្រាប់ ខែកក្កដា មានចំនួន១០៥៩០ដុល្លារ និងរយៈពេល៧ខែមានចំនួនជាង១០ម៉ឺនដុល្លារ។ចំណូលពីការលក់សំបុត្រទូករយៈពេល៧ខែឆ្នាំ២០២៣ មានចំនួន៣២ម៉ឺន៨៦៦៨ដុល្លា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ