• ច័ន្ទ ២៩ មេសា ២០២៤ ១១:២០ ព្រឹក

វិស្ស័យឧស្សាហកម្មបានរួមចំណែកលើផលិតផលក្នុងស្រុក

ភ្នំពេញ÷លោកហេងសុគង់រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្មវិទ្យា សាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានលើក ឡើងថា÷ក្នុងឆ្នាំ 2023 នេះវិស័យឧស្សា ហកម្មរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប(GDP)រំពឹងកើនឡើងដោយគាំទ្រការហូរចូលនៃគម្រោងវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើន។ លោកអ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា÷ច្បាប់វិនិយោគថ្មីកិច្ចព្រម ព្រៀងRCEPនឹងជួយកម្ពុជាទាក់ទាញវិនិ យោគពីបរទេសកាន់តែច្រើនដែលនឹងចូល រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចដែលវិស័ យឧស្សាហកម្មរួមចំណែកក្នុងGDPឆ្នាំ 2023នេះ។

លោករដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា"បន្ទាប់ពីងើបឡើងពីវិបត្តិជំងឺ covid 19 ជាសកលយើងឃើញថាកំណើនវិនិយោគបានកើនឡើងជាបន្តបន្ទាប់ហើយក្នុងឆ្នាំ 2023 នេះយើងគិតថាកំណើននៃវិស័យឧស្សាហកម្មរបស់យើងអាចកើនឡើងរហូតដល់ 39%ចូលរួមចំណែកទៅលើGDP"។

ជាមួយគ្នានេះហេងសុខគង់បានបញ្ជាក់បន្ថែមថាកំណើននៃលំហូរចូលនៃវិនិយោគគឺដោយសាររាជរដ្ឋាភិបាលបានបង្កើតនូវលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ដើម្បីជំរុញនិងលើកកម្ពស់ធុរកិច្ចនៅកម្ពុជាជា ពិសេសការទាក់ទាញនូវការវិនិយោគិនឲ្យកាន់តែល្អប្រសើរ។ សូមជម្រាបថាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងរយៈពេលឆមាសទី 1 ឆ្នាំ2023 នេះបានអនុម័តគម្រោងវិនិយោគថ្មីនិងគម្រោងពង្រីកការវិនិយោគចំនួន113 គម្រោងមានដើមទុនសរុបប្រមាណ1,1ពាន់លានដុល្លារ។ខណៈប្រទេសចិនឈរលើកំពូលតារាងវិនិ យោគផ្ទាល់ពីប្រទេសនៅកម្ពុជាដោយមានគម្រោងវិនិយោគមានតម្លៃទុនសរុបជាង 700លានដុល្លារតាមពីក្រោយវិនិយោគមកពីប្រទេសវៀតណាម,ថៃនិងកូរ៉េខាងត្បូងជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ