• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៨ ល្ងាច

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធរំលោភប្អូនថ្លៃបានសម្រេច4ដង

ស្វាយរៀង÷ជនសង្ស័យត្រូវជាបងថ្លៃម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ ព័ន្ធករណីរំលោភសេពសន្ថវៈលើប្អូនថ្លៃបាន សម្រេចចំនួន4ដង។ យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងនៅថ្ងៃទី 1 ខែសីហាឆ្នាំ 2023 នេះថាជន សង្ស័យមានឈ្មោះចាន់វ៉ាងអាយុ 38 ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទី លំនៅភូមិតាបិបក្រុងបាវិតខេត្តស្វារៀង។ ចំណែកជនរងគ្រោះមានឈ្មោះច.ស.ពអាយុ 19 ឆ្នាំខ្ញុំជនជាតិខ្មែរមុខរបរកម្មការិនីរោងចក្រមានទីលំនៅឃុំជាងដែកស្រុកកំ ពង់ត្របែកខេត្តព្រៃវែងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។

ប្រភពបន្តថានៅថ្ងៃទី 30 ខែកក្កដាឆ្នាំ 2023វេលាម៉ោង 8និង30នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានទទួលពាក្យបណ្តឹងមួយច្បាប់ពីជនរងគ្រោះបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យត្រូវជាបងថ្លៃដែលបានធ្វើសកម្មភាពរំលោភទៅលើខ្លួនកាលពីវេលាម៉ោង 2និង00នាទីទៀបភ្លឺឈានចូលថ្ងៃទី30ខែកក្កដាឆ្នាំ 2023 នៅបន្ទប់U15មជ្ឈមណ្ឌលកម្សាន្តបាវិត។ សមត្ថកិច្ចបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុដើម្បីធ្វើការស្រាវជ្រាវនៅ ចំពោះមុខសមត្ថកិច្ចជនរងគ្រោះបានឆ្លើយបំភ្លឺថាឈ្មោះចាន់វ៉ាងត្រូវជាបងថ្លៃបានចាប់ រំលោភបានចំនួនសរុប 4 ដងមកហើយ ដោយបានគំរាមកំហែងធ្វើបាបលើរូបខ្លួនទើបខ្លួនមិនហ៊ានប្រាប់អ្នកដទៃ។ ជនសង្ស័យឈ្មោះចាន់វ៉ាងបានឆ្លើយសារ ភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភទៅលើជនរងគ្រោះជាប្អូនថ្លៃបានសម្រេចចំនួន4លើកប្រាកដមែនទើបសមត្ថកិច្ចបានឃាត់ខ្លួនដើម្បីចាត់ការបន្តតាមច្បាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ