• ច័ន្ទ ២៩ មេសា ២០២៤ ០៨:០២ ព្រឹក

តំបន់ប្រតិបត្តិការសឹករងកោះកុង អង្គភាពផ្នែកសឹករងស្រែអំបិល បានចាត់តាំងកម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋជួបគ្រោះមហន្តរាយខ្យល់កន្ត្រាក់ បើងដំបូល និងរលំផ្ទះ

ខេត្តកោះកុង៖ តាមប្រភពព័ត៌មានពីកងទ័ពជើងគោកនៃកងយោធពលខេមរភូមន្ទ នៅថ្ងៃទី ៣១ខែ កក្កដា ឆ្នាំ២០២៣ យោធិននៃកងឯកភាពផ្នែកសឹករងស្រែអំបិល ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយ ខ្យល់កន្រ្តាក់ បណ្តាលអោយរលំផ្ទះទាំងស្រុងចំនួន១២ខ្នង ប៉ើងដំបូលផ្ទះចំនួន១៨ខ្នង បណ្តាលអោយប្រជាពលរដ្ឋស្លាប់ចំនួន០១នាក់ របួសធ្ងន់០២នាក់ និងរបួសស្រាលចំនួន២១ នាក់ នៅភូមិត្រពាំងបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានសហការជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះមកកាន់ទីតាំងដែលមានសុវត្ថិភាព ។ កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពរបស់បងប្អូន ក្នុងរដូវ ភ្លៀងធ្លាក់នេះ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ