• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥១ ល្ងាច

អង្គការដោះមីនកម្ពុជា(CSHD) ចុះអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមបណ្ដាសាលារៀន និងសហគមន៍ដែលរងផលប៉ះពាល់ដោយសារយុទ្ទភណ្ឌគ្រឿងផ្ទុះ

អង្គការដោះមីនកម្ពុជា(CSHD) គឺជាប្រតិបត្តិករបម្រើការក្នុងវិស័យមីន អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ ការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះមានតួនាទី យ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ តាមរយ:ការផ្តល់សារដល់សហគមន៍ដែលរងឥទ្ធិពល ពីសង្គ្រាមអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។

អង្គការដោះមីនកម្ពុជាបានធ្វើការអប់រំនៅតាមបណ្ដាសាលារៀន និងសហគមន៍ដែលរងផលប៉ះពាល់ដោយសារយុទ្ទភណ្ឌគ្រឿងផ្ទុះ តាមរយៈក្រុមអប់រំគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះចំនួន៣ក្រុម ដែលមានជំនាញកម្ទេចយុទ្ធភណ្ឌគ្រឿងផ្ទុះផងដែរ។ គោលបំណងចម្បងនៃការអប់រំនេះ គឺដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារ យុទ្ធភណ្ឌគ្រឿងផ្ទុះ តាមរយៈការអប់រំ ដោយផ្ដោតទៅលើ ស្ត្រី ក្មេងស្រី បុរស និងក្មេងប្រុស ក្នុងសហគមន៍ដែល រងផលប៉ះពាល់ក្នុងគោលដៅរួមចំណែកជម្រុញឲ្យប្រទេសកម្ពុជា និងប្រជាជនទាំងអស់ទទួលបានសុខសុវត្ថិភាព។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ