• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៥ ព្រឹក

ឃុំខ្លួនស្ត្រីជាប្រពន្ធចុងនាំបក្ខពួកទៅគាស់ផ្ទះប្រពន្ធដើម

មណ្ឌលគិរី÷កាលពីល្ងាចថ្ងៃទី 30 ខែកក្កដា 2023 តុលាការខេត្តមណ្ឌលគិរីបានស ម្រេចឃុំខ្លួនជាបណ្តោះអាសន្នដាក់ពន្ធនា គារខេត្តលើស្ត្រីម្នាក់ដែលជាប្រពន្ធចុងបាននាំគ្នីគ្នាទៅគាស់ជញ្ជាំងផ្ទះប្រពន្ធដើមប្រ មូលយកឈើត្រូវជាប់ចោទពីបទលួចមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តទៅនៅភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមា។ ប្រភពព័ត៌មានបានឲ្យដឹងថាករណីខាងលើមានដើមចមមុនដំបូងដោយស្ត្រីជនសង្ស័យឈ្មោះគាំច័ន្ទណាត្រូវជាប្រពន្ធចុងរបស់បុរសឈ្មោះសក្តិកាក់បានប្ដឹងប្ដីរបស់ខ្លួនឲ្យជាប់ពន្ធនាគារព្រោះរឿងហិង្សា។

ក្រោយមកនៅថ្ងៃទី 27 ខែមិថុនាឆ្នាំ 2023 ស្ត្រីឈ្មោះគាំច័ន្ទណាជាប្រពន្ធចុងបាននាំគ្នី គ្នាចំនួន4 នាក់ទៅគាស់ជញ្ជាំងផ្ទះទុក ចោលមួយកន្លែងដែលជាកម្មសិទ្ធិរបស់ឈ្មោះមុនសក្តិកាក់និងពន្ធដើមឈ្មោះចាន់ស៊ីណានដើម្បីប្រមូលយកឈើក្តារចំនួន 20សន្លឹក។ប្រភពបន្តថាក្រោយធ្វើសកម្ម ភាពខាងលើពីសំណាក់ស្ត្រីប្រពន្ធចុងប្រ ពន្ធដើមឈ្មោះចាន់ស៊ីណានបានដាក់ពាក្យដាក់បណ្ដឹងទៅសមត្ថកិច្ចករណីលួចគាស់ក្តារ។ បន្ទាប់ពីនគរបាលបានទទួលពាក្យបណ្ដឹងនិងឆ្លងទៅព្រះរាជអាជ្ញាបានធ្វើលិខិតកោះ ហៅគាំច័ន្ទណាចំនួន2លើកមកសាកសួរ។

ប៉ុន្តែស្ត្រីឈ្មោះគាំច័ន្ទណាមានលេសចេតនាមិនចូលខ្លួនតាមការកោះហៅទាំង2លើក។ដោយអនុវត្តន៍តាមវិធានជំនាញស្នើសុំទៅខាងអយ្យការអមសាលាដំបូងចេញដីកាបញ្ជាឲ្យចូលខ្លួនឲ្យបានមុនថ្ងៃទី 28 ខែក ក្កដា 2023។ ប្រភពបន្តថានៅថ្ងៃទី 29 ខែកក្កដាឆ្នាំ 2023 វេលាម៉ោងប្រហែល3រសៀលនគរ បាលបានចុះអនុវត្តន៍តាមដីកាបញ្ជាឲ្យចូលខ្លួននាំឈ្មោះគាំច័ន្ទណាពីស្រុកកែវសី មាទៅសួរចម្លើយនិងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី។នៅថ្ងៃទី 30 ខែកក្កដាឆ្នាំ 2023 ក៏ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគីរីសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តពីបទលួចមានស្ថានទម្ងន់ទោស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ