• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៨ ព្រឹក

6ខែដើមឆ្នាំអន្ទាក់ជាង2ពាន់ត្រូវបានដកពីតំបន់ការពារ

ភ្នំពេញ÷អង្គការWWFឲ្យដឹងថាកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តច្បាប់របស់វីរជនការពារជួរមុខក្នុងការអភិរក្សធនធានធម្ម ជាតិ÷មន្ត្រីឧទ្យានុរក្សនិងឆ្មាំទន្លេនៃរាជរដ្ឋាភិបាលកម្ពុជាដោយមានការចូលរួមពីសមាជិកល្បាតនៃសហគមន៍មូលដ្ឋានបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការថែរក្សាការពារធនធានព្រៃឈើ,សត្វព្រៃនិងជលផលរួមទាំងបេតិកភណ្ឌវប្បធម៌ផងដែរ។ ក្នុងរយៈពេល 6 ខែដើមឆ្នាំ 2023 នេះយ៉ាងហោចណាស់អន្ទាក់ជង2ពាន់ដើមត្រូវបានដកពីតំបន់ការពារសត្វព្រៃរស់ប្រមាណ45 ក្បាលត្រូវបានសង្គ្រោះពីដែនជម្រកសត្វព្រៃចំនួន4រួមមានដែនជម្រកសត្វព្រៃស្រែពក,ភ្នំព្រេច,ព្រែកប្រសព្វនិងសំបូរ។ក្នុងនោះផងដែរនៅតំបន់ទេសភាពព្រៃលិចទឹកទន្លេមេគង្គក្រុមការ ងារអនុវត្តច្បាប់ក៏បានរឹបអូសឧបករណ៍នេ សាទខុសច្បាប់រួមមានសន្ទូចរនងប្រវែង 33,000ម៉ែត្រ,មងនេសាទ35,000ពាន់ម៉ែត្រនិងបង្ក្រាបបទល្មើសឆក់ត្រីចំនួន17 ករណីដោយរឹបអូសទូកម៉ាស៊ីនចំនួន 6 គ្រឿងផង

អត្ថបទពេញនិយម

ពត៍មានថ្មីៗ