• ច័ន្ទ ២៩ មេសា ២០២៤ ០៩:១០ ព្រឹក

នគរបាលខេត្តកោះកុង៖ ចាប់ខ្លួនកម្មករជាងឡាន០១នាក់ និងរឹបអូសគ្រឿងញៀនសរុបចំនួន៥៣កញ្ចប់

ខេត្តកោះកុង៖នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៧និង៣០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានប្រើវិធានការ ញុះញ៉ង ទិញបានថ្នាំញៀនចំនួន០៣កញ្ចប់ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុង ពីឈ្មោះ ឈាង វ៉ា (អាឆា )ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខ កម្មករជាងឡាន ទីលំនៅបច្ចុប្បន្ន ផ្ទះ ជួល ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។បន្ទាប់ពីកម្លាំងយើងបានសាកសួរនាំរួចមក នៅថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២២ ដ៍ដែល វេលាម៉ោង១៨,៤៥នាទី មន្ត្រី ជំនាញនប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន បានបន្តឈានទៅឆែកឆេរទីតាំងមួយកន្លែងទៀត នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង រកឃើញវត្ថុតាង ៖ ម៉្សៅមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន៥០កញ្ចប់,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន០២គ្រឿង និងថង់សម្រាប់ខ្ចប់ថ្នាំញៀនមួយចំនួន។- សរុបរួមដកហូតវត្ថុតាងមានដូចជា ម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(មេតំហ្វេតាមីន) ចំនួន -៥៣កញ្ចប់ ទម្ងន់១១២៧.៥៨ ក្រាម (ថ្លឹងទាំងសម្បកបង់),ទូរស័ព្ទ ចំនួន០១គ្រឿង,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ចំនួន០២គ្រឿង និង ថង់សម្រាប់ខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យសមត្ថកិច្ចយើងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវី។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ