• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៩ ព្រឹក

ករណីបេីករថយន្តឆ្លងទឹកអូរ​ ឆ្លងចរន្ដអគ្គីសនីឆេះរថយន្ដ​ នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច!

​ខេត្តកំពង់ស្ពឺ​៖​ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៣.០០នាទី នៅលើផ្លូវលំ ត្រង់ចំណុចអូរពាមល្វា ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មាន​រថយន្ត០១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ទឹកក្រូចពាក់​ស្លាកលេខ​ ភ្នំពេញ​ 2BI-9872 បើកបរដោយឈ្មោះ សួន ច័ន្ទរាសី ភេទស្រី អាយុ៣៤ឆ្នាំ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមព័ត៌មាន​បញ្ជាក់​ពីលោកវរសេនីយ៍ទោ​ ពៅ​ នឿ​ន​ អធិការ​ ទទួល​ការងារ​ចរាចរណ៍​ នៃអធិកា​រដ្ឋាន​ន​គរបាលស្រុកភ្នំស្រួច​ ​មុនកេីតហេតុ​រថយន្ដ​បើក​បរពី​ទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើរថយន្តជាប់ផុងរួចបាន​រោទ៍ដេីម្បីរេីអោយផុតពី​ការជាប់ផុង​ (មូលហេតុ​មិនតាមបច្ចេកទេស)​ ​បណ្ដា​លឱ្យ​ឆ្លងចរន្តអគ្គីសនីឆេះរថយន្ត ប៉ុន្ដែ​ករណីនេះមិ​នបង្កអោ​យមានគ្រោះថ្នាក់ដល់មនុស្សឡើយ រថ​យន្ដ​ខូចខា​ត​ទាំងស្រុង​ ៕​

អត្ថបទពេញនិយម

ពត៍មានថ្មីៗ