• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៩ ព្រឹក

មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកែប៖ជូនដំណឹងការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចំពោះរថយន្តធុនធ្ងន់លើផ្លូវជាតិលេខ៣៣ ក្នុងខេត្តកែប

ខេត្តកែប៖ មន្ទីរសាធារណការខេត្តកែបបានជូនដំណឹងស្តីពីកាផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន ចំពោះយានយន្តដីកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៣៣អា ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ទីប្រជុំជនផ្សារដំណាក់ចង្អើរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នេះថា ឥទ្ធិពលភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តបានធ្វើឲ្យផ្លូវជាតិ និងផ្លូវខេត្ត មួយចំនួនត្រូវរងនូវជំនន់ទឹកភ្លៀងហូរកាត់ និងជន់លិចដោយកន្លែង។

ដោយឡែកនៅតាមបណ្ដោយតាមផ្លូវជាតិលេខ៣៣ ចាប់ពីរង្វង់មូលសេះស កាត់តាមឆ្នេរលេងទឹក រហូតដល់ផ្សារដំណាក់ចង្អើរ មានករណីជំនន់ទឹកភ្លៀងលិចលង់ ហូរឆ្លងកាត់កំណាត់ផ្លូវជាតិនេះស្ទើរតែទាំងស្រុង។ មន្ទីរបានបញ្ជាក់ថា៖ «សូមធ្វើការផ្អាកចរាចរណ៍បណ្តោះអាសន្នចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទធ្វើដំណើរម្តង កាត់ផ្លូវជាកលេខ៣៣អា ខាងលើចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់អាកាសធាតុមាន សភាពល្អប្រសើរឡើងវិញ។ ដោយឡែកសម្រាប់រថយន្តគ្រួសារ ត្រូវធ្វើចរាចរណ៍ដោយគោរពទៅតាមផ្លាកសញ្ញាចរាចរណ៍បង្ហាញទិសដៅ»៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ