• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៣៤ ព្រឹក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នផ្លូវជាតិលេខ៤

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជូន ដំណឹង ដល់សាធារណជន និងប្រជាពលរដ្ឋ ដោយផ្លូវជាតិលេខ៤ ត្រូវបានផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។ សេចក្តី ជូនដំណឹងឱ្យដឹងថា ស្ថានភាពផ្លូវជាតិលេខ៤ ដោយរយៈ ពេល២-៣ថ្ងៃកន្លងមក មានភ្លៀងធ្លាក់ច្រើនជាបន្ត បន្ទាប់ បានធ្វើឱ្យមានការជន់លិចផ្លូវជាតិលេខ៤ ត្រង់ស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥ ដល់គីឡូម៉ែត្រលេខ ១១៦ និងត្រង់ស្ពានអូរគគីរ ចន្លោះគីឡូម៉ែត្រលេខ ១០៦ ដល់គីឡូម៉ែត្រលេខ១០៨ ដូចនេះមន្ទីរសាធារណ ការ និងដឹកជញ្ជូនខេត្តព្រះសីហនុ សូមធ្វើការផ្អាកជាបណ្តោះ។ អាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះទៅ រហូតមានការជូនដំ ណឹងសារជាថ្មី។ ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ ក្រសួងស្នើសាធារណជន និងបងប្អូនប្រជាពលរដ្ឋ សូមរកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ