• ច័ន្ទ ២៩ មេសា ២០២៤ ០៨:២៧ ព្រឹក

ប្រទេសកូរ៉េគ្រោងចណាយថវិកាជិត40 លានដុល្លារអាមេរិកបើកមន្ទីរពេទ្យចល័តព្យាបាលជំងឺដល់ពលរដ្ឋខេត្តកំពង់ស្ពឺឥតគិតប្រាក់

 

ខេត្តកំពង់ស្ពឺ÷លោកវ៉ីសំណាងអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ឲ្យដឹងថាប្រជាពលរដ្ឋខេត្តកំពង់ស្ពឺដែលមានជីវភាពក្រីក្រនឹងត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃខណ:ដែលមន្ទីរពេទ្យចល័តនៃប្រទេសកូរ៉េមួយគ្រោងបើកដាក់ឲ្យដំណើរការនាពេលខាងមុខ។នេះបើយោងតាមជំនួបរវាងលោកវ៉ីសំណាងជាមួយប្រតិ ភូកូរ៉េនៅសាលាខេត្តកំពង់ស្ពឺនៅថ្ងៃទី27 ខែកក្កដាឆ្នាំ2023នេះ។ លោកវ៉ីសំណាងមានប្រសាសន៍ឲ្យដឹងទៀតថាក្នុងជំនួបនោះប្រទេសកូរ៉េuniversity collec of medicineមានំណងបើកមន្ទីរពេទ្យចល័តមួយនៅខេត្តកំពង់ស្ពឺដើម្បីពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋខេត្តដោយមិនយកកម្រៃ។គម្រោងនេះនឹងត្រូវចំណាយថវិកាសរុបអស់ប្រមាណជាង37 លានដុល្លារសហរដ្ឋអាមេរិក។

អភិបាលខេត្តកំពង់ស្ពឺក៏បានសាទរដល់ដំណើរការបើកមន្ទីរពេទ្យនេះនៅក្នុងខេត្ត កំពង់ស្ពឺនាពេលឆាប់ៗខាងមុខនិងអរគុណជំនួសជាពលរដ្ឋដែលទទួលបានការពិនិត្យព្យាបាលដោយមិនយកកម្រៃពីមន្ទីរពេទ្យដ៏ទំនើបដ៏ទំនើបេះ។ម្យ៉ាងវិញទៀតក៏បានអរគុណដល់ប្រតិភូនៃប្រទេសកូរ៉េuniversity collec of medicine ដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិ បាលកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ