• ច័ន្ទ ២៩ មេសា ២០២៤ ០២:១២ ព្រឹក

ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ2023ការធ្វើដំណើរតាមផ្លូវអាកាសកើនដល់ជាង2,4 លាននាក់

ភ្នំពេញ÷អាកាសយានដ្ឋានអន្តរជាតិទាំង3 របស់កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាង2,4លាននាក់ជាមួយនឹងជើងហោះហើរជាង2ម៉ឺន4ពាន់ជើងក្នុងរយ: ពេល6ខែឆ្នាំ2023នេះ។ ការធ្វើដំណើរតាមផ្លូវអាកាសនៅកម្ពុជាកំពុងបង្ហាញកំណើនដ៏រឹងមាំគួរឲ្យកត់ស ម្គាល់ក្នុងរយ:ពេល6ខែឆ្នាំ2023នេះ។ជាក់ស្តែងចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ2023ការធ្វើដំណើរតាមផ្លូវអាកាសមានចំនួនជាង2,480,032នាក់កើជិត270% ខណ:ជើងហោះហើរមានចំនួន24,725 ជើងកើនជិត150%បើធៀបនឹងរយ:ពេលដូចគ្នាឆ្នាំ2022។នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានអាកាសចរណ៍ស៊ី វិល។ ទោះបីយ៉ាងណាចំនួនដឹកជញ្ជូនទំនិញតាម យន្តហោះមានចំនួនជាង24,616តោនធ្លាក់ ចុះជាង17%បើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ2022។

របាយការណ៍ដដែលបានឲ្យដឹងថាគិតមកត្រឹមដំណាច់ខែមិថុនាឆ្នាំ2023ចំនួនជើង ហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិទាំង3មានចំនួន 404 ជើងក្នុង1សប្តាហ៍សម្រាប់ជើងហោះហើរឯកទិសឬស្មើនឹង 808ជើងក្នុង1សប្តាហ៍សម្រាប់ទ្វេទិស។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញានជើងហោះហើរច្រើនជាងគេគឺ 602 ជើងក្នុង1សប្តាហ៍តាមពីក្រោយដោយអាកាស យានដ្ឋានអន្តរជាតិសៀមរាបមានចំនួន ១៩៣ជើងក្នុង1សប្តាហ៍ខណ:អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុមានត្រឹម14 ជើងក្នុង1សប្តាហ៍ប៉ុណ្ណោះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ