• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០១ ព្រឹក

ករណីរថភ្លើងកិនអ្នកថ្មើរជើងម្នាក់ បណ្តាលស្លាប់បាត់បង់ជីវិតនៅក្រុងបាត់ដំបង

បាត់ដំបង៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១០និង១៥នាទី នៅត្រង់ចំណុចកំណាត់ផ្លូវដែក (ក្នុងស្ថានីយរថភ្លើងខេត្តបាត់ដំបង) ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថភ្លើង ០១ខ្សែ និងអ្នកថ្មើរជើង

បណ្តាលអោយមនុស្សម្នាក់ស្លាប់។ លោកវរសេនីយ៍ឯក ចាន់ សុធី នាយកការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡេីងដោយរថភ្លើង ០១ខ្សែ បើកបរដោយឈ្មោះ ថោង ដារ៉ា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងអ្នកថ្មើរជើងម្នាក់ឈ្មោះ ដែន ភេទស្រី អាយុប្រហែល ២៨ឆ្នាំ (មិនស្គាល់អត្តសញ្ញាណច្បាស់លាស់)

ស្លាប់នៅកន្លែងកើតហេតុ។ តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ រថភ្លើងបានបើកបរពីទិសខាងត្បូងទៅទិសខាងជើងពេលមកដល់ស្ថានីយ រថភ្លើងបានឈប់ដាក់អីវ៉ាន់ ក្រោយពេលដាក់អីវ៉ាន់រួច ទើបបានដឹងថា កិនអ្នកថ្មើរជើងម្នាក់ស្លាប់។ ចំណែកឯសាកសពជនរងគ្រោះ យកទៅតម្កល់នៅវត្តបច្ឆា ដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ