• ច័ន្ទ ២៩ មេសា ២០២៤ ១០:៥៣ ព្រឹក

ចាប់ខ្លួនចោរលួចម៉ូតូម្នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន នៅស្រុកបាទី ខេត្តតាកែវ

នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ៣០ នាទី មានករណីអំពើលួច (លួចម៉ូតូ) កើតឡើង នៅត្រង់ចំណុចភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សឿន រ៉ាឌី ហៅ បិ្រន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន មានទីលំនៅភូមិព្រែកក្រាញ់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានធ្វើសកម្មភាពលួចម៉ូតូ ធុនC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ដែលពាក់ស្លាកលេខ តាកែវ 1O-3343 របស់ជនរងគ្រោះឈ្មោះ នៅ ផល្លា ហៅ ឡា ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ខណៈពេលដែលជនរងគ្រោះជិះម៉ូតូ មកមើលស្រែនៅខាងកើតភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មិនបានដកសោរ កុងតាក់។
ក្រោយកើតហេតុ ម្ចាស់ម៉ូតូបានឃើញទាន់ក៏ស្រែកឆោឡោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅជិតនោះ ក៏រាយការណ៍ទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឃាត់ជនសង្ស័យបានភ្លាមៗ នៅនឹងកន្លែងតែម្តង។
ក្រោយឃាត់ខ្លួនជនសង្ស័យ ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងការសម្របសម្រួលនីតិវិធី ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងនគរបាលស្រុកបាទីបាននាំខ្លួនជនសង្ស័យឈ្មោះ សឿន រ៉ាឌី ហៅ បិ្រន និងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី។ ដោយឡែកម៉ូតូត្រូវបានប្រគល់ឱ្យទៅជនរងគ្រោះជាម្ចាស់ ដើម្បីយកទៅប្រើប្រាស់វិញ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ