• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១១ ព្រឹក

ការចាប់ផ្ដើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបអង្ករចាប់ពីថ្ងៃទី 16 ខែតុលា២០២៣តទៅ

ភ្នំពេញ÷អាកាសយានដ្ឋានអន្តរជាតិថ្មីដែលមានទីតាំងស្ថិតនៅភូមិក្រៀលពងឃុំពពេលនិងឃុំប្រវ៉ាលឃុំតាយែកស្រុកសូទ្រនិគមខេត្តសៀមរាបត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ជាផ្លូវការថា÷អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Airport)និង គ្រោងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី 16 ខែ តុលា 2023តទៅ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងរៀបចំជើងហោះហើរសាកល្បងមួយចំ នួនតាមការចាំបាច់ដែលមិនមានលក្ខណ: ពាណិជ្ជកម្មនិងមិនរកប្រាក់ចំណេញនៅ ចន្លោះពីថ្ងៃទី5ដល់ថ្ងៃទី15ខែតុលាឆ្នាំ202 3។

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលមានកិត្តិយសសូមជម្រាបជូនលោក-លោកស្រីជាប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ-អន្តរជាតិសាធារណ :ជនទាំងអស់នៃការជ្រាបថា÷ ១)អន្តរជាតិថ្មីដែលមានទីតាំងស្ថិតនៅភូមិក្រៀលពងឃុំពពេលនិងភូមិប្រវ៉ាលឃុំតាយែកស្រុកសូទ្រនិគមខេត្តសៀមរាបត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា÷អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Airport)នឹងគ្រោងដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី16ខែតុ លាឆ្នាំ2023តទៅ។ ២)អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Airport)នេះបានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ(IATA Code) ដែលមាន3តួអក្សរឡាតាំងSAIនិងពីអង្គ

ការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO Code)ដែលមាន4តួអក្សរឡាតាំងVDSA ៣)គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរនិងទំនិញតាមផ្លូវអាកាសដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាស យានដ្ឋានអន្តរជាតិសៀមរាប(Siem Reap International Airport-REP )បច្ចុប្បន្ននឹងធ្វើការរៀបចំផ្ទេរទាំងស្រុងនិងតែមួយលើកគត់ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Airport) ចាប់ពីម៉ោង00និង00នាទី(ម៉ោងនៅកម្ពុជា)នៅថ្ងៃទី16ខែតុលាឆ្នាំ 2023 ៤)

ដោយឡែកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Airport)នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ដែលមិនមានលក្ខណ:ពាណិ ជ្ជកម្មនិងមិនរកប្រាក់ចំណេញនៅចន្លោះពីថ្ងៃទី5ដល់ថ្ងៃទី15ខែតុលាឆ្នាំ2023 ៥)ដើម្បីចូលរួមរៀបចំផែនការនៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំ ណើរនិងទំនិញតាមផ្លូវអាកាសនិងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(Siem Reap Angkor International Aiport)រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលស្នើសុំប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអា កាសជាតិ-អន្តរជាតិនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចចាប់ផ្តើមទំនាក់ទំនងចាប់ពីពេលនេះតទៅ។ សូមពិនិត្យមើលតាមសេចក្តីជូនដំណឹងដូចខាងក្រោម÷

អត្ថបទពេញនិយម

ពត៍មានថ្មីៗ