• ច័ន្ទ ២៩ មេសា ២០២៤ ០៦:១៣ ព្រឹក

រកឃើញយានយន្តល្មើសចំនួន 61 គ្រឿងត្រូវបានផាកពិន័យាមអនុក្រឹត្យលេខ39 នៅទូទាំងប្រទេស

ភ្នំពេញ÷តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សា ធារណ:ស្តីពីការរឹតបន្តឹងច្បាប់ស្តីពីចរាចរ ណ៍ផ្លូវគោកនៅថ្ងៃទី 27 ខែកក្កដាឆ្នាំ 2023 នេះបានឲ្យដឹងថាចំនួនគោលដៅសរុប1 គោលដៅមានយាយន្តចូលគោលដៅចំនួន61គ្រឿងម៉ូតូ60គ្រឿងក្នុងនោះរកឃើញយានយន្តល្មើសសរុប61គ្រឿងមានម៉ូតូចំនួន60គ្រឿងត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ39.អនក្រ.បក.នៅទូទាំងប្រទេស។ របាយការណ៍ដដែលបានវាយតម្លៃថាការ អនុវត្តន៍តាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។ ជាមួយគ្នានេះយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណ:នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី27ខែកក្កដានេះដែរបណ្តាលឲ្យមនុស្សស្លាប់4នាក់របួសធ្ងន់3នាក់និងស្រាល1នាក់។ដូច្នេះគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! របាយការណ៍ដដែលបងបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន8នាក់គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន5លើកមាន កត្តាល្បឿន2លើកមិនគោរពសិទ្ធិ1លើកកត្តាយាន1លើកនិងកត្តាផ្លូវ1លើក៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ