• ច័ន្ទ ២៩ មេសា ២០២៤ ១១:៣៧ ព្រឹក

ក្រុមហ៊ុនមួយរបស់ជប៉ុនគ្រោងសាងសង់ផ្ទះបន្តោងដើមឈើប្រណីតលំដាប់សណ្ឋា គារផ្កាយ5ពិភពលោកនៅលើភ្នំគូលែន

ភ្នំពេញ÷អង្គភាពមន្ទីរព័ត៌មានខេត្តសៀម រាបថ្ងៃទី 26 ខែកក្កដាឆ្នាំ2023បានបញ្ជាក់ ឲ្យដឹងថា:ក្រុមហ៊ុនTreeFul របស់ប្រទេសជប៉ុនគ្រោងបោះទុនវិនិយោគកសាងផ្ទះបន្តោងដើមឈើប្រណីតៗដើម្បីបំបែកកំណត់ត្រាថ្មីនៅលើភ្នំគូលែនក្រោយបំបែកឯតទគ្គកម្មផ្ទះបន្តោង(Tree house)ប្រ ណីតកម្រិតសណ្ឋាគារផ្កាយ5ពិភពលោក (Guinness World Records)នៅកោះអូគីណាវ៉ាកាលពីដើមខែសីហាឆ្នាំ2022ថ្មីៗនេះ។ លោកNabesshima Katsuhitoតំ ណាងក្រុមហ៊ុនTreeFulបានឲ្យដឹងថាកាលពីដើមឆ្នាំ 2023នេះលោកSatoru Kikugawaជាវីស្វករដ៏ល្បីម្នាក់លំដាប់ពិ ភពលោកនិងជាស្ថាបនិកក្រុមហ៊ុនTreeeFulដែលជាក្រុមហ៊ុនសាងសង់ផ្ទះបន្តោងដើមឈើដ៏ប្រណីតៗនៅលើកោះអូគីណាវ៉ាបានអញ្ជើញមកប្រទេសកម្ពុជាដោយលោកបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុង

ប្រទេសកម្ពុជា។ លោកបន្តថាបន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែកលោកSatoru Kikugawaមានចំណាប់អារម្មណ៍ក្នុងការសាងសង់ផ្ទះបន្តោងប្រណីតនៅភ្នំប្រវត្តិសាស្ត្រព្រមទាំងបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម,ផ្នែកបរិស្ថាននិងផ្នែកបច្ចេកទេសមកពិនិត្យវាយតម្លៃអំពីសក្តានុពលនិងផលប៉ះពាល់នៅតំបន់នេះនិងឈានដល់ការកសាងផែនការមេដាក់ជូនក្រសួងពាក់ព័ន្ធដើម្បីសុំការអនុញ្ញាតសម្រាប់ការវិនិយោគមួយនេះខណ:តំបន់ភ្នំគូលែននេះមានដើមឈើធំៗមានទឹក,មានសត្វព្រៃនិងនៅជិតអតីតរាជធានីបុរាណផងដែរដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើតផ្ទះបន្តោងដើមឈើនេះ។ លោកKatsuhitoបន្តទៀតថាបើទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលគម្រោងនេះនឹងផ្ដល់ផលចំណេញច្រើនដល់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច,

បរិស្ថាននិងការកាត់ប ន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងតំបន់ផងដែរព្រោះថាផ្ទះបន្តោងនេះវាក្លាយជាបញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជាពិ សេសវានឹងជួយទាក់ទាញអ្នកទេសចរដែលមានគុណភាពមកលេងនិងពន្យារពេលស្នាក់នៅកម្ពុជាក្នុងនោះខេត្តសៀមរាបផ្ទាល់។ លោកKatsuhitoបានលើកឡើងទៀតថាផ្ទះបន្តោងនេះវានឹងត្រូវរចនាឡើងដោយប្រណីតភាពវាក៏ជាគម្រោងមួយដែលមានមេត្រីភាពជាមួយបរិស្ថានខណ:ប្រទេសជប៉ុនជាប្រទេសដែលស្រឡាញ់បរិស្ថានដូច្នេះគម្រោងនេះវាមិនបានបំផ្លាញបរិស្ថាននោះទេហើយវាក៏ស្របទៅតាមគោលដៅអភិវឌ្ឍន៍

ប្រកបដោយចីរភាព(SDG)ហេតុនេះពេលគម្រោងនេះអនុវត្តន៍កម្ពុជាក៏អាចក្លាយជាគោលដៅដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុនដទៃទៀតដែលបានស្គាល់កម្ពុជាតាមរយ:ផ្ទះបន្តោងដើមឈើ(Tree house)របស់ក្រុមហ៊ុន TreeFulនេះ។ យោងតាមក្រុមហ៊ុនTreeFulបានឲ្យដឹងថាផ្ទះបន្តោងនេះជាគំនិតច្នៃប្រឌិតមួយដែលផ្សារភ្ជាប់នឹងបរិស្ថាននិងជីវ:ចម្រុះវាមិនបានបំផ្លាញដើមឈើនោះទេតែវាបានជួយការពារដើមឈើពីការកាប់បំផ្លាញដែលសូម្បីតែការសាសង់ក៏គេគិតយ៉ាងល្អិតល្អន់ពីសុវត្ថិ ភាពរបស់ដើមឈើទាំងនោះដែរគឺមិនមាន ការប៉ះពាល់សូម្បីតែដែកគោលមួយដើមក៏គេមិនបានដំចូលទៅក្នុងដើមឈើដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ