• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៧ ព្រឹក

មហាជន បង្ហាញការគាំទ្រពេញទំហឹងលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី ៧

បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍ពិសេសមួយ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី ៧នោះ មជ្ឈដ្ឋាននានា បានបង្ហាញការគាំទ្រទាំងស្រុង។ សេចក្តីថ្លែងការណ៍ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ថា សម្ដេច នឹងមិនបន្តមុខតំណែងជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី ៧នេះទេ ដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ខាងមុខ។ តាមបណ្ដាញសារព័ត៌មាននានា មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អ្នកជំនួញ អ្នកវិភាគ អង្គការ-សមាគមនានា និងប្រជាពលរដ្ឋផងដែរ បានប្រកាសគាំទ្រទាំងស្រុងចំពោះការរៀបចំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី មជ្ឈដ្ឋានទាំងនោះ បានប្រកាសគាំទ្រចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងប្រកាសគាំទ្រចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី ៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើនរុងរឿងបន្តទៀត។ ចំណែកនៅលើបណ្ដាញសង្គមនានាវិញ ក៏មានសារអបអរសាទរ និងគាំទ្រយ៉ាងច្រើនផងដែរ ចំពោះសេចក្តីថ្លែងការណ៍ពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី ៧នេះ។ នៅលើបណ្ដាញសង្គម Twitter សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារប្រាប់ទៅឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថា ពេលក្លាយជានាយករដ្ឋមន្ត្រី ត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ