• ច័ន្ទ ២៩ មេសា ២០២៤ ០៧:១៤ ព្រឹក

កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិអូស្ត្រាលីម្នាក់ពាក់ព័ន្ធបទល្មើសវាយទូដកប្រាក់ដោយស្វ័យប្រវត្តិ(ATM) បណ្តាលឲ្យបែកកញ្ចក់ខូច

ភ្នំពេញ៖តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសវាយទូដកប្រាក់ដោយស្វ័យប្រវត្តិ(ATM) របស់ធនាគារវឌ្ឍនៈបណ្តាលឲ្យបែកកញ្ចក់ និងមិនអាចដំណើរការដូចធម្មតាបាន ប្រព្រឹត្តនៅចំណុចក្នុងហាងលក់ទំនិញយីហោស្មាលមីនីម៉ាត ផ្ទះលេខ១២៨អឺ០ ផ្លូវលេខ១៣៦ កែងផ្លូវលេខ១៣ ភូមិ១២ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៤:១០ នាទីទៀបភ្លឺ។

ជនសង្ស័យឈ្មោះ MUDOON IAN ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ អូស្ត្រាលី សញ្ជាតិ អូស្ត្រាលី មុខរបរ ទេសចរណ៍ ស្នាក់នៅសណ្ឋាគារ QUEENWOOD ផ្ទះលេខ៧៧ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្ភារចាប់យក៖ លិខិតឆ្លងដែន ចំនួន០១ច្បាប់, ទូរស័ព្ទដៃម៉ាកអាយហ្វូន ពណ៌ ស ចំនួន០១គ្រឿង, ប្រាក់ដុល្លារចំនួន៥០ដុល្លារអាមេរិក (ហាសិបដុល្លារអាមេរិក), Provisional Driver Licence ឈ្មោះ IAN MULDOON ចំនួន០១សន្លឹក, Safe Work NSW ឈ្មោះ IAN MULDOON ចំនួន០១សន្លឹក, Learner Driver Licence ឈ្មោះ IAN MULDOON ចំនួន០១សន្លឹក, Provesional Driver Licence ឈ្មោះ IAN MULDOON ចំនួន០១សន្លឹក, Twin Towns clubs & Resorts ឈ្មោះ IAN MULDOON ចំនួន០១សន្លឹក, វ៉ាលីម៉ាក POLO ពណ៌ ខ្មៅ ចំនួន០១ មានខោចំនួន០៥, អាវចំនួន១១, កាបូបស្ពាយពណ៌ ខ្មៅ ចំនួន០១ មានកូនកាបូបតូច ពណ៌ ចម្រុះ ចំនួន០១, វ៉ែនតាចំនួន០៣, កាបូបស្ពាយចំហៀង ពណ៌ ប្រផេះ មានប្រដាប់កោពុកមាត់ចំនួន០២គ្រឿង ពណ៌ ស និងពណ៌ខ្មៅ, ឧបករណ៍ស្តាប់ចំរៀងម៉ាក Ipod ពណ៌ ទឹកប្រាក់ ចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ