• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០១ ព្រឹក

សមត្ថកិច្ចបង្ក្រាបមុខសញ្ញា០៣នាក់ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុក ទឹកឈូ ខេត្តកំពត

កំពត÷នៅវេលាម៉ោង ១៤:៤៥នាទី ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអង្គភាពនគរបាលយុត្តិធម៌ មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ឯក សេង វិច្ឆិកា មេបញ្ជាការរង ទទួលជំនាញគ្រឿងញៀន បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតញៀន នៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុក ទឹកឈូ ខេត្តកំពត ។ បានធ្វើកាឃាត់ខ្លួនជនសង្ស័យបានចំនួន០៣ នាក់ដែលមានឈ្មោះដូចជា៖

១.ឈ្មោះ សេីម៉ាត់ សេីហ្វើ (ហៅទូច) ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នងស្រុក ទឹកឈូ ខេត្តកំពត។(ជួញដូរគឿងញៀន)

២.ឈ្មោះ ឆែម សុខសំណាង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។(ប្រើប្រាស់គ្រឿងញៀន)

៣. ឈ្មោះ ស្រេង ម៉េងលី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ។(គ្មានសារធាតុញៀន) ចំពោះវត្ថុតាងចាប់យករួមមាន÷ - គ្រឿងញៀនចំនួន០១កញ្ចប់។ - ម៉ូតូចំនួន០១គ្រឿង។

-ទូរស័ព្ទចំនួន០៣គ្រឿង។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩(លទ្ធផលអវិជ្ជមាន)។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីចាត់ការតាមនីតិវិធី។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ