• ច័ន្ទ ២៩ មេសា ២០២៤ ០២:១០ ព្រឹក

ករណីក្រុមចោរ​ ទាក់ឆ្កែតាមភូមិនិងតាមផ្លូវសាធារណៈ​ពេលយប់ត្រូវបានសមត្ថកិច្ចល្បា​តនិ​ងស្ទាក់ឃាត់បានរួមជាមួយឆ្កែ៣ក្បាល

ខេត្តកំពង់ស្ពឺ​ ៖​ តាមប្រភពព័ត៌មានពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចុះផ្សាយបានឱ្យដឹងថានៅវេលាម៉ោង ០៣និង៣០នាទី ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០​២​៣​ នៅចំណុច​ភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័​យ ខេត្តកំពង់ស្ពឺ មានករណីក្រុមចោរ​ ទាក់ឆ្កែតាមភូមិនិងតាមផ្លូវសាធារណៈ​ពេលយប់​ ។ តាមការរាយការណ៍​ពីលោកវរសេនីយ៍ឯក​ ខឹម​ សា​ម៉ុន​ អធិការ​នគរបាលស្រុក​សាមគ្គឺ​មុនីជ័យ​ ថាក្រុម​ ជនសង្ស័យ​មានបក្ខពួក​ច្រើន​នាក់​ មានមធ្យោបាយ​ម៉ូតូ​ច្រើន​គ្រឿង​ និងមានសម្ភារៈខ្សែហ្វាំងកង់និងកា​តេសម្រាប់ច្រក​ឆ្កែ​ នៅពេលប្រតិបត្ដិការជោគជ័យ​ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានពេលនេះមាន០២ នាក់​៖ ១-ឈ្មោះ អឿន ហា ភេទប្រុស អាយុ ១៩ឆ្នាំ មានទី​លំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ

២-ឈ្មោះ សុខ ពិសី ភេទប្រុស អាយុ ២​១ឆ្នាំ មានទីលំនៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដកហូតសម្ភារៈវត្ថុតាងម៉ូតូ១គ្រឿង ម៉ាក(ស្មាក់រ៉េវូ)ពណ៍ខ្មៅពាក់ផ្លាក​លេខ ភ្នំពេញ 1BR- 6213 ដងអន្ទាក់សម្រាប់ទាក់ឆ្កែចំនួន២ ដែកថ្នាំងអំពៅ១កំណាត់ ការ៉ុងចំនួន១ ឆ្កែចំនួន៣ក្បាល និងទូរស័ព្ទអិនចុចពិល១គ្រឿង។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបា​នសារភាពថាពួកគេមានមុខរបរដេីរទាក់សត្វឆ្កែអាណាថានៅក្រៅរបងនិងដេកដេីរតាមផ្លូវនៅពេលយ​ប់ក្រោយទាក់បានគឺយកទៅលក់នៅទីផ្សាសាច់ពិ​សេសដែលមានម៉ូយរង់ចាំទិញយ៉ាងអន្ទះសារ​ ពិត​មែនហើយ​បច្ចុប្បន្ន​ទីផ្សារ​លក់-ទិញសាច់ឆ្កែកំពុងតែមានហាងឆេងនិងតម្លៃខ្ពស់​ ។ លេីសពីនោះ​ក្រុម​ខ្លួនមានគ្នា ៥នាក់​ ម៉ូតូ​០៣គ្រឿង​ ធ្វើសកម្មភា​ពទាក់​ខាងមុខអ្នកខាងក្រោយមកទាក់បន្ដពេលសត្វឆ្កែរត់​ដេញខាំអ្នកខាងមុខ។

​ មុខសញ្ញា​សេសសល់​ឈ្មោះ សំបូរ ភេទប្រុស អាយុ២០ឆ្នាំ ឈ្មោះ លី ភេទប្រុស អាយុ២១ឆ្នាំ ឈ្មោះ វណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌ​ដង្កោ ភ្នំពេញ បានជិះម៉ូតូគេចខ្លួនរួច (ម៉ូតូម៉ា​ក ស្មាក់វី១គ្រឿ​ង និង ម៉ូតូម៉ាកBeet ១គ្រឿ​ង) ។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងសត្វឆ្កែត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានគរបាលស្រុកសាមគ្គីមុនីជ័យ​ ចំណាត់ការ​នីតិវិធី​បន្ដ​។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ