• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣២ ល្ងាច

ឆេះ​ហាងលក់គុជខ្យង នៅខណ្ឌ​បឹងកេងកង​ ខូចខាត​ផ្ទះ​ជាន់​ទីបីទាំងស្រុង

រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ០៥:​៣៥​ នាទីព្រឹក ថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ មានករណីអគ្គីភ័យមួយ​កន្លែងបានកើតឡើងនៅផ្លូវ៣៦០ផ្ទះលេខ១៣៥ DEo -E ក្រុម៤០ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ ម្ចាស់ទីតាំង​ ម៉ៅ តារា ភេទ​ ប្រុស អាយុ ៤៥​ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ​ លក់គុជខ្យង ។

មូលហេតុនៃការឆេះសមត្ថកិច្ចកំពុងបន្ត​ការស្រាវជ្រាវ ។ អគ្គិភ័យបណ្តាលអោយខូចខាតសម្ភារៈ ឆេះខូចខាត់សំភារះប្រើប្រាស ក្នុងផ្ទះជាន់ទី០៣អស់ទាំស្រុង នឹងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។ កងកម្លាំង​បង្ការ​ពន្លត់​អគ្គីភ័យ​ និង​សង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន ០៧​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣​ រថយន្ត​ ស្មើរនឹង ១២ ម៉ែត្រគូប ។ រថយន្តជំនួយរបស់ផ្សារទំនើបអូឡាំព្យាចំនួន​ ០២​ គ្រឿង​ ពុំបានប្រើប្រាសទឹក ។ និងអគ្គិភ័យបានពន្លត់ចប់​ :​ នៅវេលាម៉ោង ០៦:៣០​ នាទីព្រឹក​

អត្ថបទពេញនិយម

ពត៍មានថ្មីៗ