• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥៤ ព្រឹក

ក្រសួងអប់រំយុវជន និងកីឡាប្រកាសកំណត់យកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣ជាថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំយុវជនដែលចេញផ្សាយនៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៣នេះបានអោយដឹងថា ក្រសួងអប់រំយុវជននឹងកីឡាសូមបញ្ជាក់ជូនដល់បេក្ខជន អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់គ្នា៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នេះ ក្រសួងបានកំណត់យកសម័យប្រឡង នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងអប់រំយុវជន និងកីឡា សូមឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា បុគ្គលិកអប់រំ មាតាបិតា អ្នកអណាព្យាបាល សិស្សានុសិស្សគ្រប់រូប ជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ