• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០៤ ព្រឹក

ស្លាប់3នាក់និងរបួស5នាក់ក្នុងករណីគ្រោះ ថ្នាក់ចរាចរណ៍ទូទាំងប្រទេស

ភ្នំពេញ÷តាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកទូទាំងប្រទេសនៅថ្ងៃទី 25 ខែកក្កដាឆ្នាំ 2023 នេះបណ្តាលឲ្យមនុស្សស្លាប់ 3នាក់របួសធ្ងន់2នាក់និងស្រាល3នាក់។ របាយការណ៍ដដែលបានបញ្ជាក់ថាក្នុង ករណីគ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន 8 នាក់គឺកើត ឡើងដោយសារការប៉ះទង្គិចគ្នាចំនួន 5 លើកមានកត្តាល្បឿន 4 លើកនិងកត្តាអាកាសធាតុ1លើក។ ជាមួយគ្នានេះនាយកដ្ឋាននគរបាលចរា ចរណ៍អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថា ហេតុនិងការពារជីវិតរបស់លោកអ្នកព្រម ទាំងក្រុមគ្រួសារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ