• ច័ន្ទ ២៩ មេសា ២០២៤ ០៤:២៦ ព្រឹក

កម្ពុជាចាប់ផ្ដើមមានសេវាបញ្ចូលថាមពលយានយន្តអគ្គិសនីតម្លៃត្រឹមតែ 1600 រៀលប៉ុណ្ណោះក្នុង1គីឡូវ៉ាត់ម៉ោង

ភ្នំពេញ÷ក្រសួងសាធារណការនិងដឹកជ ញ្ជូននៅរសៀលថ្ងៃទី 25 ខែកក្កដាឆ្នាំ 2023 នេះបានចេញសេចក្តីជូនដំណឹងស្ដី ពីការយកកម្រៃលើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនីក្រោមការគ្រប់គ្រងរបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន។ ជាក់ស្ដែងយោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលេខ6376សហវ.លសអទច.ចុះថ្ងៃទី19ខែមិថុនាឆ្នាំ2023ស្តីពីការអនុញ្ញាតឲ្យក្រសួងសាធារណការនិងដឹកជញ្ជូនយកកម្រៃសេវាសាធារណ:លើការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្នដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់លើការធ្វើអាជីវ កម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករនិងអ្នកប្រើប្រាស់ទាំងអស់ឲ្យមានគណនេយ្យភាពប្រសិទ្ធភាពប្រកប ដោយនិរន្តភាព។ ក្រសួងសាធារណការនិងដឹកជញ្ជូនសូម ជម្រាបជូនសាធារណជនដែលប្រើប្រាស់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនីមេត្តាជ្រាបថា÷ចាប់ពីថ្ងៃទី1ខែសីហាឆ្នាំ 2023តទៅរាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីស្ថិតក្រោមការគ្រប់គ្រងនិងផ្តល់សេវារបស់ក្រសួងសាធារណការនិងដឹកជញ្ជូននឹងត្រូវគិតតម្លៃ1600រៀលក្នុង1គីឡូវ៉ាត់ម៉ោង។. អាស្រ័យដូចបានជម្រាបជូនខាងលើក្រ សួងសាធារណការនិងដឹកជញ្ជូនសង្ឃឹមយ៉ាងមុតមាំថាសាធារណជននឹងចូលរួមសហការអនុវត្តន៍តាមសេចក្តីជូនដំណឹងនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ