• ច័ន្ទ ២៩ មេសា ២០២៤ ០២:២៥ ព្រឹក

កម្មកម្ពុជារំពឹងថាកិច្ចព្រមព្រៀងRCEP និងFTAជួយជំរុញការនាំចេញផលិតផលសម្លៀកបំពាក់និងស្បែកជើង

ភ្នំពេញ÷តាមការបញ្ជាក់ពីលោកប្រធានសមាគមស្បែកជើងកម្ពុជាបានលើកឡើងកាលពីពេលថ្មីៗនេះថា÷កម្ពុជារំពឹងថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់(RCEP)និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជំរុញការនាំចេញទំ និញជាផលិតផលសម្លៀកបំពាក់,ស្បែក ជើងនិងកាបូបធ្វើដំណើរបន្ទាប់ពីការនាំ ចេញទៅទីផ្សារអឺរ៉ុបនិងអាមេរិកមាននិន្នា ការធ្លាក់ចុះ។ ប្រធានសមាគមស្បែកជើងរូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា÷ការនាំចេញស្បែកជើងទៅកាន់ប្រទេសចិននិងកូរ៉េខាងត្បូងបានកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីអនុវត្តន៍កិច្ចព្រមព្រៀងRCEP

និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីទ្វេភាគីជាមួយចិន,និងកូរ៉េខាងត្បូងចូលជាធរមានកាលពីឆ្នាំមុន។ លោកឧកញ៉ាលីឃុនថៃបានថ្លែងបន្តថា÷ "ជាមួយនឹងពន្ធអនុគ្រោះយើងរំពឹងថានឹងទទួលបានការបញ្ជាទិញបន្ថែមទៀតសម្រា ប់ផលិតផលសម្លៀ,ស្បែកជើងនិងកាបូបធ្វើដំណើរទៅប្រទេសសមាជិកRCEPទាំង នោះ"។ សូមជម្រាបថាទីផ្សារសំខាន់ៗនាពេលបច្ចុ ប្បន្នសម្រាប់ទំនិញផលិតផលសម្លៀកបំ ពាក់,ស្បែកជើងនិងកាបូបធ្វើដំណើររបស់កម្ពុជាគឺអឺរ៉ុប,សហរដ្ឋអាមេរិកនិងកាណា ដា។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងRCEPរួមមានប្រទេសអាស៊ីប៉ាស៊ីហ្បិកចំនួន 15 រួមទាំងប្រទេសសមាជិកអាស៊ានទាំង 10 ដែលមានព្រុយណេ,កម្ពុជា,ឥណ្ឌូនេស៊ី,មីយ៉ាន់ ម៉ា,ហ្វីលីពីន,សិង្ហបុរី,ថៃនិងវៀតណាមនិងដៃគូពាណិជ្ជកម្មចំនួន5គឺចិន,ជប៉ុន,កូរ៉េខាងត្បូង,អូស្ត្រាលីនិងនូវែលសេឡង់។ ដោយឡែកយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករក៏បានបង្ហាញឲ្យដឹងថាកម្ពុជាបាននាំចេញទំនិញផលិត ផលសម្លៀកបំពាក់,ស្បែកជើងនិងកាបូបធ្វើដំណើរមានតម្លៃជាង5 ពាន់លានដុល្លារអាមេរិកចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះធ្លាក់ចុះជាង 18%ពីជាង6ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ