• ច័ន្ទ ២៩ មេសា ២០២៤ ០២:២១ ព្រឹក

សមត្ថកិច្ចបង្ក្រាបរឿងក្រុមក្មេងបង្កអាណាធិបតេ​យ្យតែងធ្វើសក​ម្មភាពធាក់បំបាក់យកតែស្លាកលេខម៉ូតូ

ខេត្តបាត់ដំបង៖ តាមប្រភពចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៨ខែ កក្កដាឆ្នាំ២០​២៣ វេលាម៉ោង ២០និង៤០ នាទី នៅចំណុច បន្ទប់ជួលស្ថិតនៅក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូច​លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ទទួលដឹកនាំការិយា​ល័​យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេ​នី​យ៍ឯក ចៀក ថានិន នាយការរិយាល័យនគរបាលព្រ​ហ្មទណ្ឌកម្រិតស្រាល ដោយបានការសម្របស​ម្រួលទៅលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផង​នោះកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានសហ​ការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សា​រ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី លួច​មានស្ថានទម្ងន់ទោស(ធាក់បំបាក់យកស្លាកលេខម៉ូតូ)​០១​ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន០២នាក់​មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរនោះគី៖ ១-ឈ្មោះ អ៊ន សំអាត ហៅ រ៉ា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ២-ឈ្មោះ អឿត សុជីត ភេទប្រុស អាយុ …. ឆ្នាំ មានទីលំនៅភូមិកំពង់ពិល ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។

-វត្ថុតាងដកហូតរួមមាន៖ -ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម C125ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO- 9658 -ស្លាកលេខម៉ូតូ ០១ សន្លឹក ( បាត់ដំបង 1S-9145 ) ជាស្លាកលេខរបស់ម៉ូតូជនរងគ្រោះ។ សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះគឺ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០ ២៣ វេលាម៉ោងប្រមាណ ០២និង៣០ នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣ នៅចំណុចក្រុមទី២៦ភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង ០២ នាក់ខាងលើ រួមជាមួយបក្សពួកមានគ្នាចំនួន១៤នាក់ ទៀត(ដែលកំពុងរត់គេចខ្លួន)បានជិះម៉ូតូចំនួន ០៧ គ្រឿងធ្វើសកម្មភាពយកដុំថ្មគប់ និងធាក់បំបាក់យក ស្លាកលេខម៉ូតូរបស់ជនរងគ្រោះឈ្មោះ ចក់ សាន្តហៅង៉ាភេទប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិកំពង់ឆ្លងឃុំឈើទាលស្រុកសង្កែខេត្តបាត់ដំបងដែលកំពុងស្ថិតនៅចំណុចខាងលើ​(ជនរងគ្រោះអត់ដឹងរឿងអ្វីទេ)។

ក្រោយធ្វើសកម្មភាពបែបនេះរួចជនសង័្សយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ទីហើយនៅពេលបន្ទាប់ជន​រង​គ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចន​គរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវនេះ សម​ត្ថកិច្ចនគរបាល ធ្វើការកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានបញ្ជាក់ថា មុននឹងឈានដល់ធ្វើសកម្មភាពបែបនេះ គឺក្រុមជនសង័្សយ មានទំនាស់គ្នាជាមួយក្រុមផ្សេងឯណោះទេ​ តែ ចៃដន្យអ្វីពេលកំពុងជិះស្វែងរកគូរទំនាស់ក៏បានឃើញម៉ូតូរបស់ជនរងគ្រោះខាងលើ នៅចំណុចកើត​ហេតុ ពួកគេក៏ធ្វើសកម្មភាពបែបនេះតែម្តង តែតាម​ពិតជនរងគ្រោះខាងលើ មិនបានដឹងរឿងអ្វីទាំងអស់។ ចំពោះមូលហេតុដែលពួកគេតែងតែធ្វើសកម្មភាពធាក់បំផ្លាញយកតែស្លាកលេខម៉ូតូបែបនេះ ជនសង័្សយបានឆ្លើយសារភាពថា ការធ្វើបែបនេះគឺគ្រាន់តែដើម្បីរំងាប់នូវកំហឹងរបស់ពួកគេតែប៉ុណ្ណោះ ពេលធាក់បំបាក់បានហើយ ពួកគេក៏យកស្លាកលេខម៉ូតូនេះ ទៅបោះចោលតែប៉ុណ្ណោះ​ មិនមានហេតុផលអ្វីផ្សេងទេ។ ទោះជាបែបនេះក្តី នៅពេលនេះសមត្ថកិច្ចនគរបាលបានរៀបចំកសាងសំណុំរឿងបញ្ជូនជនងសង័្សយនិងវត្ថុតាង ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់​វិធានការតា មផ្លូវច្បាប់​ ហេីយរីឯបក្សពួកផ្សងទៀតសមត្ថកិច្ចនឹងចាត់ការបន្ត​ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ