• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៣ ព្រឹក

ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើលួច ទៅសាលាដំបូងខេត្តសៀមរាប

សៀមរាប ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ៣និង ០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី អំពើលួច (លួចអំពូកសូឡា ម៉ូទ័របូមទឹក ខ្សែភ្លើង ទ្វារដែក និងទ្វារឈើ) នៅចំណុចរោងចាំដីមួយកន្លែង ស្ថិតក្នុងភូមិតាកុយ ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ចាន់ ឡន ភេទប្រុស អាយុ៥០ឆ្នាំ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ចេក សុផល ហៅ ប៉ឹប ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន) តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច

ជនសង្ស័យខាងលើបានសារភាពថា គេពិតជាបានធ្វើសកម្មភាព លួច របស់របរ របស់ជនរងគ្រោះពិតប្រាកដមែន ។ វត្ថុតាងដកហូតរួមមាន: - ម៉ូតូសណ្តោងរ៉ឺម៉ក ពណ៌ខៀវចំនួន ១គ្រឿង - ទ្វារដែក ចំនួន ១ - កន្រ្តៃកាត់ដែក ចំនួន ១ - ញញួរ ចំនួន ១ - ម៉ាឡេត ចំនួន ១ - ដង្កាប់ ចំនួន ១ - មេសោរមានស្នាមកាត់ផ្តាច់ ចំនួន ១ - ទួរណឺវីស ចំនួន ១ ។ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ