• ច័ន្ទ ២៩ មេសា ២០២៤ ១៤:២៧ ល្ងាច

នៅឆ្នាំ2025កម្ពុជា-ចិនបង្កើនទំហំពាណិ ជ្ជកម្មទ្វេភាគីឲ្យកើនឡើងដល់ 15ពាន់លានដុល្លារអាមេរិក

ភ្នំពេញ÷ខ្ញុំមានមោទកភាពចំពោះកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរបស់យើងដែលបានចូលជាធរមាននៅឆ្នាំ 2022 បានជំរុញយ៉ាងខ្លាំងនូវពាណិជ្ជកម្មទ្វេភាគីនិងលំហូរវិនិយោគ។ ជាមួយនឹងកិច្ចព្រមព្រៀងនេះកម្ពុជាត្រៀម ខ្លួនជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធជា មួយមិត្តចិនដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេ ភាគីឲ្យកើនឡើង15ពាន់លានដុល្លារអាមេ រិកនៅឆ្នាំ 2025ដូចដែលយើងបានឯកភាពកំណត់ក្នុងគោលដៅ។នេះជាប្រសាសន៍របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាខណ:ផ្ញើលិខិតក្នុងឱកាសខួបអនុ ស្សាវរីយ៍លើកទី 65នៃការបង្កើនទំនាក់ទំ នងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនទៅកាន់លោកលីឈាងនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជា មានិតចិន។ សម្ដេចបានបន្តថា:ទំនាក់ទំនងការទូតរបស់យើងត្រូវបានបង្កើតឡើងក្នុងឆ្នាំ1958 ប៉ុន្តែតាមពិតចំណងទាក់ទងជាប្រពៃណីនេះបានកើតមានតាំងពីរាប់សតវត្សរ៍មុនមកម៉្លេះ។តាមរយៈប្រវត្តិសាស្ត្រដ៏យូរអង្វែងនេះថ្នាក់ ដឹកនាំជំនាន់ក្រោយៗនៃប្រទេសទាំងពីរបានថែរក្សានិងពូនជ្រុំបានយ៉ាងខ្ជាប់ខ្ជួននូវទំនាក់ទំនងនេះដែលធ្វើឲ្យប្រទេសយើងទាំងពីរមានចំណងមិត្តភាពដ៏ល្អប្រសើរនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យជាច្រើននាពេលបច្ចុប្បន្ន។

សម្ដេចមានប្រសាសន៍ថា:ទំនាក់ទំនងទ្វេ ភាគីរបស់យើងដែលបានកសាងឡើងឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនុកចិត្តផ្នែកនយោ បាយនិងការគោរពគ្នាទៅវិញទៅមកចំពោះឯករាជ្យភាពនិងអធិបតេយ្យភាពបានបន្តរីកចម្រើនកាន់តែរឹងមាំឡើងៗនិងបានវិវឌ្ឍន៍ទៅជាមិត្តភាពដែកថឺបដែលត្រូវបានគាំទ្រដោយការផ្លាស់ប្ដូរទស្សនកិច្ចកម្រិត ខ្ពស់ជាញឹកញាប់រួមទាំងការប្រាស្រ័យទាក់ ទងជាយុទ្ធសាស្ត្រនិងការគាំទ្រគ្នាទៅវិញ ទៅមកទាន់ពេលវេលាក្នុងគ្រប់កាលៈទេសៈទាំងអស់។

ដំណើរទស្សនកិច្ចភ្លាមៗមិនបានគ្រោងទុករបស់ខ្ញុំទៅកាន់ទីក្រុងប៉េកាំងនៅដើមឆ្នាំ 2020 ដើម្បីបង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះរដ្ឋាភិបាលនិងប្រជាជនចិនក្នុងដំ ណាក់កាលដំបូងនៃការផ្ទុះរាលដាលជំងឺ កូវីដ-19 និងការគាំទ្រទាន់ពេលនិងធំធេងរបស់ចិនសម្រាប់កម្ពុជាក្នុងការប្រយុទ្ធប្រ ឆាំងជំងឺកូវីដ-19 គឺសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ពីភាពរឹងមាំនៃសាមគ្គីភាពនិងមិត្ត ភាពដែកថែបរបស់យើងជាពិសេសក្នុងស្ថានភាពលំបាក។ សម្ដេចតេជោបន្តថាខ្ញុំកត់សម្គាល់ជាមួយនឹ ងការពេញចិត្តយ៉ាងខ្លាំងផងដែរចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការបស់យើងក្នុងផ្នែកសេដ្ឋកិច្ចដែលបានផ្ដល់ផល ប្រយោជន៍យ៉ាងធំធេងដល់ប្រទេសនិងប្រជាជនយើងទាំងពីរ។ក្រោយពីភាពជាដៃ គូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជាចិនបច្ចុ ប្បន្នជាកម្លាំងចលករដ៏សំខាន់នៃការជំរុញការវិនិយោគទុនផ្ទាល់ពីបរទេសនិងជាអ្នក ផ្ដល់ជំនួយអភិវឌ្ឍន៍ដ៏ធំចំពោះកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ