• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៥០ ល្ងាច

ពូជស្រូវក្រអូបថ្មីឈ្មោះចំប៉ីស70 [CPS70]ជាពូជស្រូវថ្មីបង្កាត់ចេញពីពូជស្រូវកម្ពុជាដែលទទួលបានពានរង្វាន់ 5ដងគឺពូជស្រូវផ្ការំដួល

ភ្នំពេញ÷ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានឲ្យដឹងថាពូជស្រូវក្រអូបថ្មីឈ្មោះចំប៉ីស70 (CPS70)មានវត្តមានហើយ។អូស្ត្រាលីស ហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដាក់ឲ្យប្រើប្រាស់CPS70 កាលពីខែមេសាកន្លងមកនេះហើយបានចែកចាយគ្រាប់ពូជស្រូវដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសហព័ន្ធស្រូវអង្ករកម្ពុជាCambodia Rice Federation-CRFសហករកសិកម្មនិងប្រជាកសិករ។ ឥឡូវនេះត្រូវបានដាំដុះហើយឆាប់ខាងមុខ នេះអ្នកនឹងអាចទិញស្រូវដែលប្រមូលបានពីទីផ្សារដែលនៅក្បែរៗអ្នក។CPSគឺជាលទ្ធ ផលប្រកបដោយមោទនភាពនៃកិច្ចសហ ការរវាងប្រទេសអូស្ត្រាលីនិងវិទ្យាស្ថានស្រាវ ជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា។ វាជាពូជស្រូវថ្មីបង្កាត់ចេញពីពូជស្រូវកម្ពុជាដែលទទួលបានពានរង្វាន់ចំនួន5ដងគឺពូជ ស្រូវផ្ការំដួល។ ពូជស្រូវមិនប្រកាន់រដូវហើយអាចប្រមូលផលបានក្នុងរយៈពេលត្រឹមតែ 3 ខែប៉ុណ្ណោះហើយដោយសារភាពធន់ខ្ពស់អាចដាំដុះបាន2ទៅ3ដងក្នុងមួយឆ្នាំបង្កើនបរិ មាណផលិតកម្មនិងប្រាក់ចំណូលប្រចាំឆ្នាំ។ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថាកាលពីឆ្នាំ 2022 កម្ពុជាបាននាំ ចេញអង្ករចំនួន 637004 តោនមានតម្លៃ 414 លានដុល្លារអាមេរិកនិងស្រូវមិនទាន់កិនចំនួន 3,4 លានតោនដែលមានតម្លៃ 1,2ពាន់លានដុល្លារ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ