• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៦ ព្រឹក

ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទទួលស្វាគមន៍ដំណើរទស្សនកិច្ចប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិកដែលមកទស្សនកិច្ចនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព

ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ លោក ម៉ក់ ហឺន ប្រជាពលរដ្ឋរស់នៅសហរដ្ឋអាមេរិក ព្រមទាំងក្រុមគ្រួសារ ដោយមានការសម្របសម្រួលពី ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញមកទស្សនកិច្ចនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ដែលជាមន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា

ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ លោក ម៉ក់ ហឺន បានសំដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ជាពិសេសរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងវាយតម្លៃខ្ពស់ ចំពោះការបង្កើតមន្ទីរពេទ្យដ៏ធំនេះ ដែលបានបំពាក់នូវសម្ភារបរិក្ខារវេជ្ជសាស្រ្តទំនើបៗ តាមលក្ខណៈស្តង់ដារអន្តរជាតិ ដើម្បីធានាការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព

សុវត្ថិភាព និងសមធម៌។ ក្នុងដំណើរទស្សនកិច្ចនោះដែរ លោក ម៉ក់ ហឺន បានសួរសុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលមកពិនិត្យ និងពិគ្រោះជំងឺនៅមន្ទីរពេទ្យ ហើយមានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្កើតមន្ទីរពេទ្យដ៏ធំមួយនេះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ