• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៨ ព្រឹក

បណ្ណសមាជិកប.ស.សនឹងត្រូវផលិតជាបណ្ណទំនើបជំនាន់ថ្មីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់រាជរដ្ឋាភិបាល

ភ្នំពេញ÷ទំព័រហ្វេសប៊ុកបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)បានឲ្យដឹងថានាព្រឹកថ្ងៃទី 19 ខែកក្កដាឆ្នាំ 2023 នេះបណ្ឌិតហេងសុផាន់ណារិទ្ធអគ្គនាយករងប.ស.សតំណាងលោកអ៊ុកសមវិទ្យាប្រតិភូរាជរដ្ឋាភិបាលទទួ លបន្ទុកអគ្គនាយកប.ស.ស.បានដឹកនាំក្រុមការងារជំនាញប្រជុំពិភាក្សាលើបទបង្ហា ញរបស់តំណាងធនាគារដែលដឹកនាំដោយលោកឧកញ៉ាវ៉ាន់ឆារស៍អគ្គនាយករងធនាគារកាណាឌីយ៉ាស្ដីពីគម្រោងអភិវឌ្ឍន៍បណ្ណសមាជិកប.ស.សជំនាន់ថ្មីដែលជាប្រព័ន្ធទំនើបកម្មបច្ចេកវិទ្យាជឿនលឿន។

គម្រោងនៃការអភិវឌ្ឍន៍បណ្ណសមាជិក ប.ស.សជំនាន់ថ្មីនេះតំណាងធនាគារកាណាឌីយ៉ាបានលើកឡើងអំពីចំណុចសំខាន់ៗដែលក្នុងនោះបណ្ណសមាជិកប.ស.ស. ជំនាន់ថ្មីជាបណ្ណដែលមានបន្ទះឈីបនៅនិងសុវត្ថិភាពស្តង់ដារនិងមានសមត្ថភាពបន្ថែមទិន្នន័យពង្រឹងសុវត្ថភាពប្រតិបត្តិការជាពិសេសសម្រាប់ទូទាត់ប្រាក់តាវកាលិកផ្នែកថែទាំសុខភាពផ្នែកហានិភ័យការងារនិងផ្នែកប្រាក់សោធនរួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗទៀតបន្ថែមពីនេះក៏ជាបណ្ណប្លាស្ទិកនិងបណ្ណនិមិ្មតដែលបណ្ណនិមិ្មតអាចស្នើសុំបានយ៉ាងងាយស្រួលពីកម្មវិធីទូរសព្ទCanadia bank Appព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀត។ បណ្ឌិតអគ្គនាយករងប.ស.សមានប្រសា សន៍ថាស្របពេលជាមួយការអភិវឌ្ឍន៍វិស័យ digital

របស់រាជរដ្ឋាភិបាលកំពុងរីកចម្រើនជាបន្តបន្ទាប់និងដើម្បីបង្កើនប្រ សិទ្ធភាពក្នុងវិស័យសន្តិសុខសង្គមការជំរុញគម្រោងបច្ចេកវិទ្យាព័ត៌មានអភិវឌ្ឍន៍បណ្ណសមាជិកប.ស.ស.ជំនានថ្មីនេះជាផែនទីចង្អុលផ្លូវដ៏ល្អប្រសើរមួយដែលរក្សាបាន នូវប្រសិទ្ធភាពស័ក្តិសិទ្ធភាពតម្លាភាពគណនេយ្យភាពនិងចីរភាពនៃចំណាយឆ្លើយតបនឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលរឹងមាំមានសុវត្ថិភាពនិងស្ថិរភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថលប្រកបដោយចីរភាពនិងបរិយាបន្ន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ