• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣០ ព្រឹក

ការនាំចេញ"ផលិតផលជលផល"ទៅកាន់ទីផ្សារចិនជួបឧបសគ្គបច្ចេកទេស

ភ្នំពេញ÷លោកឡែមផូរសុថាវរិទ្ធប្រធានគណ:កម្មការប្រតិបត្តិនៃសមាគមវារីវប្បករកម្ពុជានិងចិនបានធ្វើការប្រជុំពិភាក្សាគ្នាលើការវិនិយោគផលិតផលជលផលកម្ពុជាហើយភាគីចិនក៏បានអនុញ្ញាតឲ្យកម្ពុជានាំ ចេញសត្វរស់ក្នុងទឹកចំនួន4ប្រភេទចូលទៅទីផ្សារចិនដូចជា÷បង្កងប៉ាក,អន្ទង់,ត្រីដំរីនិងខ្យង។ប៉ុន្តែការនាំចេញផលិតផលទាំង 4ប្រភេទនេះនៅតែជួបឧបសគ្គព្រោះកម្ពុជាមិនធ្លាប់មានបទពិសោធន៍ក្នុងការចិញ្ចឹម សត្វរស់ក្នុងទឹកទាំង4ប្រភេទនេះក្នុងទ្រង់ ទ្រាយធំឡើយគឺធ្លាប់ចិញ្ចឹមទ្រង់ទ្រាយតូចសម្រាប់តែក្នុងស្រុកប៉ុណ្ណោះ។ដូចនេះបើការចិញ្ចឹមសម្រាប់នាំចេញទៅទីផ្សារក្រៅប្រ ទេសគឺកម្ពុជានៅខ្វះច្ចេកទេសដើមទុននិងត្រូវចំណាយពេលយូរជាដើម។ ប្រធានគណៈកម្មការប្រតិបត្តិនៃសមាគមវារីវប្បកម្មកម្ពុជារូបនេះបានថ្លែងបន្តថាសត្វរស់ក្នុងទឹកទាំង4ប្រភេទដែលទីផ្សារចិនកំពុងត្រូវការនាំចូលពីកម្ពុជានាពេលនេះគឺសុទ្ធតែជាប្រភេទសត្វដែលមានភាពលំបាកក្នុងការចិញ្ចឹមក្នុងទ្រង់ទ្រាយធំព្រោះកន្លង មកកម្ពុជាធ្លាប់ចិញ្ចឹមសត្វទាំងនេះក្នុងទ្រង់ ទ្រាយតូចឬចិញ្ចឹមលក្ខណ:គ្រួសារតែប៉ុ ណ្ណោះដូចនេះបើចិញ្ចឹមក្នុងទ្រង់ទ្រាយធំគឺកម្ពុជានៅខ្វះខាតបច្ចេកទេសហេដ្ឋារចនា សម្ព័ន្ធនិងការចំណាយពេលយូរជាដើម។ បន្ថែមពីនេះលោកឡែមផូរសុថាវរិទ្ធបានសង្កត់ធ្ងន់ថាក្រៅពីផលិតផលជលផលទាំង 4 ប្រភេទនេះកន្លងមកកម្ពុជាអាចមានលទ្ធ ភាពនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការចិញ្ចឹមនិងនាំចេញប្រភេទត្រីក្រាញ់,ត្រីពោ,ត្រីប្រា, ត្រីឆ្តោ,ត្រីអណ្តែងទៅប្រទេសថៃនិងវៀត ណាមជាពិសេសអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់។

ប៉ុន្តែប្រភេទត្រីទាំង នេះគឺប្រទេសចិនមិនចង់នាំចូលទេព្រោះប្រទេសចិនអាចចិញ្ចឹមត្រីប្រភេទនេះស ម្រាប់ផ្គត់ផ្គង់ទីផ្សារខ្លួនបាន។ លោកបញ្ជាក់ថាដូចនេះបើចិនចង់នាំចូលសត្វរស់ក្នុងទឹកទាំង4ប្រភេទនេះពីកម្ពុជាលុះត្រាតែចិនត្រូវសហការជាមួយកម្ពុជាលើការវិនិយោគលើការចិញ្ចឹមសត្វរស់ទាំង4ប្រ ភេទនេះនៅកម្ពុជាដែលរួមមានបច្ចេកទេសនិងដើមទុនទើបកម្ពុជាអាចមានលទ្ធភាពាំចេញទៅចិនវិញបានតាមតម្រូវការទីផ្សារប្រទេសចិន។ គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះអគ្គនាយកដ្ឋានគយនៃប្រទេសចិនបានសម្រេចអនុញ្ញា តឲ្យកម្ពុជាអាចនាំចូលសត្វរស់នៅក្នុងទឹកចំនួន 4 ប្រភេទទៅកាន់ទីផ្សារនៃប្រទេសចិន។ដូច្នេះចាប់ពីពេលនេះទៅកម្ពុជាអាចនាំចេញនូវសត្វទាំង4ប្រភេទទៅកាន់ទីផ្សារ ប្រទេសចិនបានហើយ។ក្រោមការជួយជំរុញគាំទ្ររបស់ស្ថានទូតចិនប្រចាំនៅកម្ពុុជាមានក្រុមហ៊ុនប្រកបរបរនាំចេញសត្វ រស់ក្នុងទឹករបស់កម្ពុជាចំនួន2បានចុះបញ្ជីដោយជោគជ័យជាមួយអគ្គនាយកដ្ឋានគយនៃប្រទេសចិនហើយក្រុមហ៊ុនទាំងនេះអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ