• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៣៨ ព្រឹក

ចុងសប្តាហ៍ទី 2 ខែកក្កដាកម្ពុជាទទួលបានភ្ញៀវទេសចរជិត 30ម៉ឺននាក់

ភ្នំពេញ÷ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃពុធ ទី19ខែកក្កដាឆ្នាំ2023 នេះបានឲ្យដឹងថាចុងសប្តាហ៍ទី2នៃខែកក្កដាឆ្នាំ 2023 នេះទទួលបានភ្ញៀវទេសចរជិត30ម៉ឺននាក់ពោលគឺ(ចាប់ពីថ្ងៃទី10-16ខែកក្កដាឆ្នាំ2023)កន្លងមក។ ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថាភ្ញៀវទេសចរសរុបមានចំនួន 296,005 នាក់ក្នុងនោះភ្ញៀវជាតិ 259,441 នាក់ភ្ញៀវបរទេ សផ្ទៃក្នុង36,564នាក់។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន÷ *ខេត្តព្រះសីហនុ 66, 557 នាក់។ *បាត់ដំបង 35,664 នាក់។ *រាជនីភ្នំពេញ33,211 នាក់។ *ខេត្តកំពត 27,675 នាក់។ *ខេត្តសៀមរាប 22,535នាក់។ *ខេត្តកំពង់ស្ពឺ14,253 នាក់។ *ខេត្តពោធិ៍សាត់11,277 នាក់។ *ខេត្តកែប 11,076 នាក់។ ចំនួនភ្ញៀវទេសចរខាងលើមានការកើន ឡើងប្រមាណ 3,15%ធៀបនឹងសប្តាហ៍កន្លងមកក្នុងនោះភ្ញៀវជាតិកើនឡើង3,4% និងភ្ញៀវអន្តរជាតិកើនឡើង1,36%។ តាមការសង្កេតរបស់មន្ទីរទេសចរណ៍ភ្ញៀវទេសចរភាគច្រើនក្នុងសប្តាហ៍កន្លងមកជាភ្ញៀវក្នុងខេត្តផ្ទាល់ដោយសារមន្ត្រីរាជការនិងប្រជាពលរដ្ឋដែលជាថ្នាក់ដឹកនាំនិងជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលនៅភ្នំពេ ញបន្តជាប់រវល់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតតាមមូលដ្ឋានរបស់ខ្លួនខណៈដែលចរន្តទេសចរអន្តរជាតិដែលដើរកម្សាន្តផ្ទៃក្នុងប្រទេសនៅតែមានការកើនឡើងមស្របពេលការបោះឆ្នោតថ្នាក់ជាចតិកាន់តែកៀកមកដល់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ