• ច័ន្ទ ២៩ មេសា ២០២៤ ០២:២២ ព្រឹក

មន្ត្រីសាខាក.ប.ប.រកឃើញទំនិញពុំមានអនុលោមភាពប្រមាណ70គីឡូក្រាម

ភ្នំពេញ÷មន្ត្រីជំនាញនៃអគ្គនាយដ្ឋានការ ពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ"ក.ប.ប."បានឲ្យដឹងថានាដើមសប្តាហ៍ទី3នៃខែកក្កដាត្រូវនឹងថ្ងៃទី 17ខែកក្កដាឆ្នាំ2023នេះសាខាក.ប.ប.ខេត្ត កណ្តាល,តាកែវ,ខេត្តប៉ៃលិនបានអ្នកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួនដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ក្រោមច្បាប់បានបន្តចុះត្រួតពិនិត្យទំនិញចម្រុះគ្រប់ប្រភេទដើម្បីទប់ស្កាត់នូវការចរាចរទំ និញពុំមានអនុលោមភាពនៅលើទីផ្សារ។ ក្នុងបេសកកម្មនេះមន្ត្រីជំនាញបានត្រួតពិ និត្យតាមផ្សារ,ផ្ទះលក់ទំនិញម៉ាតនានាដោយបានរកឃើញផលិតផលឡេលាប

ស្បែកមិនអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់និងទំនិញចម្រុះខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន69.5គ.ក។ ជាមួយគ្នានេះដែរមន្ត្រីជំនាញក.ប.ប.ក៏នៅតែអនុវត្តយន្តការអប់រំណែនាំដល់អាជីវករទាំងឡាយឲ្យបានយល់ដឹងនិងព្យាយាមស្វែងយល់អំពីច្បាប់ដែលមានជាធរមានជាពិសេសច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារនិងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ចៀសវាងប្រព្រឹត្តល្មើសដែលនឹងត្រូវប្រឈមមុខច្បាប់។ សូមជម្រាបថាកម្លាំងមន្ត្រីជំនាញរបស់ក.ប.បតែងតែចុះអប់រំផ្សព្វផ្សាយអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូប

អា ហារនិងកិច្ចការពារអ្នកប្រើប្រាស់នៅវិទ្យាល័ យនានាតាមទីរួមខេត្ត។ កម្មវិធីនេះបានដើរតួនាទីយ៉ាងសំខាន់និងជាវេទិកាដែលអនុញ្ញាតឲ្យសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីនិងជាជនងាយរងគ្រោះ(Vulnerable person)ដោយ សារការទិញនៅទំនិញពុំមានសុវត្ថិភាពឬអនុលោមភាពឲ្យបានយល់ដឹងច្បាស់អំពីការជ្រើសរើសនូវទំនិញណាដែលមានសុ វត្ថិភាពមុននឹងទិញយកទៅបរិភោគនិងប្រើប្រាស់។ជាមួយគ្នានេះដែរតាមរយៈកម្ម វិធីនេះដែរក៏នឹងបញ្ជ្រាបការយល់ដឹងដល់សិស្សានុសិស្សទាំងអស់អំពីច្បាប់និងបទ បញ្ញត្តិនានាដែលបាននិងកំពុងដើរតួនាទីក្នុងការការពារសុខមាលភាពនិងផលប្រ យោជន៍របស់ពួកគេផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ