• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៤ ព្រឹក

នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

ភ្នំពេញ៖តាមប្រភពចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៤ និង៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់ នៅចំណុចក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចម៉ូតូ ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនលក់គ្រឿងសង្ហារឹម ផ្លូវលេខ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣

វេលាម៉ោង០៩:៥៦នាទី។ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះ ជា ពិសិដ្ឋ ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ២-ឈ្មោះ ង្វៀង យ៉ាងហៀង ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ ជាងកាត់សក់ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំការចេក សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ៣-ឈ្មោះ ប៉ែន ធូ ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងម៉ូតូ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ភស្តុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខភ្នំពេញ១IJ-៩២៩២។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ