• ច័ន្ទ ២៩ មេសា ២០២៤ ០៦:០៤ ព្រឹក

អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានធ្វើការបង្រ្កាបបានជនសង្ស័យចំនួន ០៨នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម (ព្រួតគ្នាវាយ និងយកដាវដេញកាប់បណ្តាលឲ្យរបួលធ្ងន់)

ភ្នំពេញ៖តាមប្រភពចុះផ្សាយរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យបានឱ្យដឹងថានៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ព្រមទាំងចាប់យកវត្ថុតាងបានដូចជា : ម៉ូតូចំនួន ០៤គ្រឿង និងដាវចំនួន ០៣ដើម នៅចំណុចក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ព័ន្ធករណីអំពើប៉ុនប៉ងឃាតកម្ម (ព្រួតគ្នាវាយ និងយកដាវដេញកាប់បណ្តាលឲ្យរបួលធ្ងន់) ដែលបានប្រព្រឹត្តនៅចំណុចមុខសាលាវេស្ទើនអន្តជាតិ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០២ម៉០០នាទីទាបភ្លឺ ។

-ជនសង្ស័យឃាត់ខ្លួនបាន ០៨នាក់ : ១.ឈ្មោះ ហួត សុផារ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិព្រែកហូកើត សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។ ២.ឈ្មោះ ជួន ប៊ុនណា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ២០៣ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។ ៣.ឈ្មោះ ប៊ុត រតនៈ ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។ ៤.ឈ្មោះ ភាង សង្ហា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤០៦ ផ្លូវលេខ២ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស ។ ៥.ឈ្មោះ ម៉ម បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។ ៦.ឈ្មោះ ស៊ីម សុភត្រ្តា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។ ៧.ឈ្មោះ ស៊ុន តូម៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។ ៨.ឈ្មោះ សាន ចក្រានុត ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ភូមិ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរសិស្ស ។ -វត្ថុតាងចាប់យក : ម៉ូតូចំនួន ០៤គ្រឿង និងដាវចំនួន ០៣ដើម ។ -បច្ចុប្បន្នជនសង្ស័យ​ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ