• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៦ ព្រឹក

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បំភ្លឺ​ការចុះផ្សាយ​ថា​ មេឈ្មួញជើងខ្លាំងប្រចាំស្រុករមាសហែក សម្រុកដឹកជញ្ជូនឈើត្រសរមូលរត់ពន្ធយកទៅលក់នៅស្រុកយួន

សេខក្តីបំភ្លឺ៖នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានឃើញការផ្សព្វផ្សាយព័ត៌មានដែលសរសេរអត្ថបទមានចំណងជើងថា “មេឈ្មួញជើងខ្លាំងប្រចាំស្រុករមាសហែក សម្រុកដឹកជញ្ជូនឈើត្រសរមូលរត់ពន្ធយកទៅលក់នៅស្រុកយួន តាមច្រករបៀងប៉ុស្តិ៍នគរបាលខ្សែដែក បានយ៉ាងរលូន សមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់!” ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ គណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ សូមគោរពជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឱ្យដឹងថា “នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានគេយកឈើមកទម្លាក់ទុកនៅក្នុងចំការកៅស៊ូ ស្ថិតនៅភូមិតាសេក ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ក្រោយពីទទួលព័ត៌មានភ្លាម បានបញ្ជាកម្លាំងជំនាញនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងសង្កាត់រដ្ឋបាលព្រៃឈើរមាសហែក និងដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទៅដល់ទីតាំង រកឃើញឈើសសរមូល ប្រភេទឈើ កកោះ ចំនួន ១៤ដើម និងតុក្តា ចំនួន១០គ្រាប់។

លុះនៅវេលាម៉ោង១៥:៣៧នាទី ថ្ងៃខែ ឆ្នាំ ដដែល កម្លាំងសមត្ថកិច្ចយើងបានឃើញរថយន្តមួយគ្រឿងម៉ាកHyundai ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A 1949 ដែលបានចតនៅផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ អ៊ុក សឿន ភេទប្រុស ដែលមានចម្ងាយ៥០០ម៉ែត្រពីទីកន្លែងទម្លាក់ឈើ ដោយមានការអនុញ្ញាតពីឯកឧត្តមព្រះរាជអាជ្ញា សមត្ថកិច្ចយើងបានធ្វើការត្រួតពិនិត្យរថយន្តខាងលើរកឃើញឈើ សសរមូល ប្រភេទឈើ កកោះ ចំនួន១០ដើមបន្ថែមទៀត។ ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងតាមនីតិវិធី។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ